ដឹង​អី​ខ្លះ មុន​កាន់​លុយ​ទៅទិញ iPhone X លក់ជា​ផ្លូវ​ការ​ស្រុក​យើង​ខាន​ស្អែក​នេះ

  • 2017-11-22 05:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្អែក​នេះ iPhone X នឹង​ចាប់ផ្ដើម​ចេញ​លក់​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា។ ដោយ​ឡែក​មិន​ថា​អ្នក​គាំទ្រ​​ក្នុង​ស្រុក និង​ក្រៅ​ស្រុក កំពុង​ទន្ទឹង​ការ​មក​ដល់​ទូរសព្ទ​ត្រកូល​ថ្មី​នេះ ស្រប​ពេល​មាន​ដំណឹង​ជា​ហូរហែ​ថា iPhone X លក់​ដាច់​ខ្លាំង​តាម​បណ្តា​ប្រទេស​ជា​ច្រើន សូម្បី​នៅ​កូរ៉េ​ជា​ទឹកដី​ធំ​របស់ Samsung ក៏​មាន​ការ​គាំទ្រ​មិន​ធម្មតា​ដែរ។

តើ​អ្នក​ដឹង​អី​ខ្លះ មុន​វា​នឹង​ចេញលក់​ជាផ្លូវការ​នៅ​ខានស្អែក​នេះ?

ក្រុមហ៊ុន​ជា​ដៃគូ​ចែកចាយ

នៅ​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន ៣ ដែល​ទទួល​បាន​សិទ្ធិ​នាំ​ចូល​ទូរសព្ទ iPhone លក់​ជា​ផ្លូវការ​ពី Apple។

  • Smart ជា​ប្រតិបត្តិករ​ទូរសព្ទ​ចល័ត​ជា​ដៃគូ​ផ្ដាច់​មុខ​របស់​ក្រុមហ៊ុន Apple ក្នុង​ការ​នាំ iPhone មក​​លក់ក្នុង​​ទីផ្សារ​កម្ពុជា។
  • Falcon ទើប​តែ​បាន​ប្រកាសជា​ដៃគូថ្មី​មួយ​ទៀត ដែលទទួល​សិទ្ធិ​លក់​​ផលិតផល Apple នៅ​ក្នុង​ទីផ្សារ​កម្ពុជា។​
  • iOne ក៏​ជា​ដៃគូ​របស់ Apple ដែល​មាន​លក់​ផលិតផល Apple ជា​ច្រើន ហើយ​ iOne បាននាំ​មក​លក់ iPhone ជា​ច្រើន​ជំនាន់ ប៉ុន្តែ​សម្រាប់ iPhone X នៅ​មិន​ទាន់​មាន​ដំណឹង​ពី​ក្រុមហ៊ុន​នេះ​នៅ​ឡើយ​ទេ។

តម្លៃ

Smart បាន​ប្រកាស​ដាក់​លក់ iPhone X ​ម៉ូដែល Space Grey និង Silver ជាមួយ​អង្គ​ចងចាំ 64GB លក់​ក្នុង​តម្លៃ 1228 ដុល្លារ​ និង​អង្គ​ចង​ចាំ​ 256GB លក់​ក្នុង​តម្លៃ 1408 ដុល្លារ។ ចំណែក​ក្រុមហ៊ុន​ដទៃ​ទៀត មិន​ទាន់​​បញ្ជាក់​ពី​តម្លៃ​លក់​នៅ​ឡើយ​ទេ។

ចំនួន​មាន​កំណត់

ដោយសារ iPhone X ទទួល​ការគាំទ្រ​ខ្លាំង​ ដូច្នេះ​ស្តុក​លក់​​មាន​កំណត់​​៕

បញ្ជាក់​ថា៖ iPhone X នឹង​ចេញ​លក់​ជា​ផ្លូវការ គឺថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយ​ព័ត៌មានបន្ថែម Sabay នឹងផ្សាយ​ជូន​ជា​បន្ត​បន្ទាប់

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី