Volkswagen, Daimler និង BMW ត្រៀមបង្កើនសង្វាក់ផលិតកម្មដើម្បីបំពេញទីផ្សារអាស៊ី
- 2017-11-22 14:25:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Volkswagen, Daimler និង BMW ត្រៀមបង្កើនសង្វាក់ផលិតកម្មដើម្បីបំពេញទីផ្សារអាស៊ី
ចន្លោះមិនឃើញ
សមាគមឧស្សាហកម្មរថយន្តអាល្លឺម៉ង់ហៅកាត់ថា VDA និយាយថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ត្រៀមបំបែកកំណត់ត្រាការផលិតរថយន្តនៅឆ្នាំ ២០១៧ នេះបន្ទាប់ពីបំពេញតម្រូវការខ្លាំងពីទីផ្សារអាស៊ីហើយរំពឹងថាវានឹងមានកំណើនទិន្នផលនៅឆ្នាំ ២០១៨ ខាងមុខផងដែរ ។
ប្រធាន VDA លោក Matthias Wissmann និយាយថា ក្រុមហ៊ុនអាល្លឺម៉ង់ទាំងនោះរួមមាន Volkswagen Group, Daimler និង BMW នឹងបង្កើនទិន្នផលដ៏សំខាន់នៅឆ្នាំនេះបន្ថែមពីលើកម្រិតផលិតនៅឆ្នាំ ២០១៦ មានចន្លោះ ៥,៦ និង ៥,៧ លានគ្រឿងនៅអាល្លឺម៉ង់និងប្រហែល ១០,៨ លានគ្រឿងទៀតនៅទូទាំងពិភពលោក ។ Matthias Wissmann ថ្លែងក្នុងសន្និសិទឧស្សាហកម្មរថយន្តកាលពីថ្ងៃអង្គារម្សិលមិញថា វិស័យរថយន្តនៅតែជាទីផ្សារលូតលាស់ ហើយការព្យាករណ៍ពេលបច្ចុប្បន្នបង្ហាញថានៅឆ្នាំ ២០១៨ ក៏នឹងមានលំនឹងដែរ ។
ដោយឡែករូបលោករំពឹងថាតម្រូវការក្នុងទឹកដីអាល្លឺម៉ង់សម្រាប់រថយន្តអគ្គិសនីនឹងបង្ហាញពីកំណើនដ៏សំខាន់ក្នុង រយៈពេលជាង ៣ ឆ្នាំទៀតខណៈក្រុមហ៊ុនអាល្លឺម៉ង់គ្រោងផលិតថយន្តដើរដោយអាគុយច្រើនជាងបីដង និងរថយន្ត hybrid ជិត ១០០ ម៉ូដែលពោលគឺច្រើនជាងបច្ចុប្បន្នមានប្រហែល ៣០ ម៉ូដែល ៕