ចូល​មើល​​ទីស្នាក់ការ​ Apple តម្លៃ​ ៥ ពាន់​លាន​ដុល្លារ សង់​ជិតរួច​រាល់​

  • 2017-11-23 02:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​បន្ទាប់​ពី​ចំណាយ​ពេល​សាង​សង់​អស់​ជាង​មួយ​ឆ្នាំ​ ទីបំផុត​ទីស្នាក់ការ​ថ្មី​តម្លៃ​ ៥ ពាន់​លាន​ដុល្លារ​របស់​ Apple បាន​បញ្ចប់​ការ​សាង​សង់​ស្ទើរ​តែ​ទាំង​ស្រុង​ហើយ។

កាល​ពី​ដើម​ខែ​កន្លង​ទៅ​ Apple បាន​ចាប់​ផ្ដើម​អញ្ជើញ​ភ្ញៀវ​មក​កម្សាន្ត​លេង​នៅ Visitor Centre នៅ​ទីស្នាក់ការ​ថ្មី​របស់​ខ្លួន​ ដែល​ជា​កន្លែង​តែ​មួយ​គត់​អនុញ្ញាត​ឲ្យ​សាធារណជន​​ចូល​បាន ដោយ​ទី​នេះ​មាន​បម្រើ​ជូន​កាហ្វេ​ និង​លក់​ផលិតផល​ម៉ាក​ Apple មួយ​ចំនួន។ ចំពោះ​បុគ្គលិក​វិញ​បាន​រើ​ចូល​ទីស្នាក់ការ​ថ្មី​នេះ​ តាំង​ពី​ដើម​ឆ្នាំ​មក​ម្ល៉េះ។

ទីស្នាក់ការ​ឈ្មោះ​ Apple Park នេះ​មើល​ទៅ​ពិត​ជា​ជិត​រួច​រាល់​ហើយ​ ដោយ​មាន​ដើមឈើ​រាប់ពាន់​ដើម​ត្រូវ​បាន​ដាំ, ផ្លូវ​ចូល​បាន​រៀប​ចំ​រួច​រាល់ និង​ ​ដំបូល​ក៏​មាន​ក្រាល​ដោយ​ផ្ទាំង​សូឡារ​រួច​រាល់​ដែរ​ហើយ។ នៅ​សល់​តែ​ការ​រៀប​ចំ​មួយ​ចំនួន​ទៀត​ប៉ុណ្ណោះ​ដែល​ក្រុម​ការងារ​​កំពុង​​បង្ហើយ។

តទៅ​នេះ​ជា​ទិដ្ឋភាព​ខ្លះៗ​នៃ​ Apple Park ដែល​ដក​ស្រង់​ពី​វីដេអូ​របស់​លោក​ Matthew Roberts ៖

Apple Park ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ Cupertino រដ្ឋ​កាលីហ្វ័រញ៉ា ពេល​មើល​ពី​ចម្ងាយ
នេះ​ជា​ច្រក​ចូល​ដែល​មាន​ក្រាល​ដោយ​ស្មៅ​ ដើរ​ចូល​ទៅ​កាន់​កន្លែង​ជួបជុំ​គ្នា​របស់​បុគ្គលិក
កន្លែង​ត្រួត​ពិនិត្យ​សុវត្ថិភាព​ត្រូវ​បាន​ប្រើ​ហើយ
ផ្នែក​មួយ​នៃ​គំនិត​​ឌីហ្សាញ​គឺ​​បែង​ចែក​រវាង​ភព​ខាង​ក្រៅ និង​ភព​ខាង​ក្នុង
សួន​ទឹក​នៅ​ចំ​ចំណុច​កណ្ដាល​ក៏​រួច​រាល់​ហើយ​ដែរ
ផ្ទាំង​សូឡារ​ដែល​នឹង​ជា​អ្នក​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​​ចំនួន​ ៧៥% ដល់​ទីស្នាក់ការ
នេះ​ជា​ Visitor Centre ដែល​បើក​​កាល​ពី​ដើម​ខែ
ទីធ្លា​​ជុំវិញ​កន្លែង​ហាត់​ប្រាណ​នៅ​មិន​ទាន់​រួច​រាល់​នៅ​ឡើយ​ទេ

ទស្សនា​វីដេអូ​ដើម្បី​ឃើញ​កាន់​តែ​ជាក់​ភ្នែក ៖

​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី