iPhone 7 ​នៅ​តែ​ខ្លាំង​លើ​ទឹក​ដី​អង់គ្លេស​ក្នុង​ត្រីមាស​ទី​៣​ ឆ្នាំ​ ២០១៧​នេះ​

  • 2017-11-23 14:22:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ Counterpoint ​បង្ហាញ​ថា​ Apple គឺ​ជា​ប្រតិបត្តិករ​ទីផ្សារ​ឈាន​មុខ​គេ​នៅ​ចក្រភព​អង់គ្លេស​ដោយ​មាន​ ៣៤,៤% ​ក្នុង​ចំណែក​ទីផ្សារ​នៅ​ត្រីមាស​ទី​៣​ ឆ្នាំ​ ២០១៧ ​នេះ​ ។

ដោយឡែក​ក្រុមហ៊ុន​ Samsung ​ស្ថិត​នៅ​លេខ​ពីរ​មាន​ ៣៤% ​ខណៈ​ក្រុមហ៊ុន​ចិន​ Huawei ​លេខ​បី​មាន​ ១៣%​ ។ ចំណែក​ក្រុមហ៊ុន​ Alcatel ​និង​ Motorola ​នៅ​ចំណាត់​ថ្នាក់​លេខ​ ៤ ​និង​ ៥ ​មាន​ចំណែក​ទីផ្សារ​ ៤% ​និង​ ៣% ​ជា​បន្តបន្ទាប់​ ។ ប្រភព​របាយការណ៍​ដដែល​នេះ​ឱ្យ​ដឹង​ថា​ ប្រតិបត្តិការ​លក់​នៅ​ទឹក​ដី​អង់គ្លេស​ដូច​ទៅ​នឹង​អាមេរិក​ពោល​គឺ​ទាំង​ Apple ​និង​ Samsung ​បាន​គ្រប់គ្រង​២​ភាគ​៣​ក្នុង​ទីផ្សារ​ស្មាតហ្វូន​អង់គ្លេស ​ក្នុង​បរិមាណ​លក់​ និង​មាន​តម្លៃ​លក់​ច្រើន​ជាង​ ៨០% ។

ទន្ទឹមគ្នា​នេះ​ដែរ​ iPhone 7 ​គឺ​ជា​ស្មាតហ្វូន​លក់​ដាច់​ខ្លាំង​ជាង​គេ​ក្នុង​ទីផ្សារ​មាន​ ១៥% ​រីឯ​ស្មាតហ្វូន​របស់​ Samsung ​ដូច​ជា​ Galaxy S8 ​និង​ S8 Plus ​មាន​ ៩% ​និង​ ៦% ៕

ប្រភព៖ GSMarena   ប្រែសម្រួល៖ សិ​រី​បុ​ទ្រ

អត្ថបទថ្មី