លីគ​កំពូល​កម្ពុជា ​Tiger ​ប៉ះ​បឹង​កេត ​ជា​ការ​ប្រកួត​សំខាន់​បំផុត

  • 2017-11-24 02:11:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ឈាន​ដល់​សប្ដាហ៏​ទី​២១​ហើយ ​ដោយ​ក្រុម​ខ្លាំង​ៗ​ស្ថិត​នៅ​តំបន់ Top4 ​សុទ្ធ​តែ​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់ ដោយ​បឹង​កេត​ឯ​ណោះ​ត្រូវ​ធ្វើ​ការ​ធ្ងន់​ជាង​គេ​ប៉ះ​ជាមួយ Cambodian Tiger ។

ក្រុម Top4 ​សប្ដាហ៍​នេះ គឺ​ក្រសួង​ការពារ​ជាតិ​ប៉ះ​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ប៉ះ​វេស្ទើន​ភ្នំពេញ ​ស្រប​ពេល​ Tiger ​ប៉ះ​ជាមួយ​បឹង​កេត ​និង​ណាហ្គាវើល​ប៉ះ​ស៊ីម៉ាក់។ ​៤​គូ​នេះ គេ​មើល​ឃើញ​ថា​ក្រុម​បឹង​កេត​ត្រូវ​ធ្វើ​ការ​ធ្ងន់​ជាង​គេ ព្រោះ​លេង​នៅ​ទឹក​ដី​របស់ Tiger ​នៅ​ឯ​សៀមរាប​ឯ​ណោះ។

លីគ​កំពូល​កម្ពុជា​នៅ​សល់​តែ​២​ប្រកួត​ទៀត​ទេ ​នឹង​រក​ឃើញ​៤​ក្រុម​ដែល​ត្រូវ​លេង​វគ្គ​ខ្វែង​ហើយ។ មួយ​វិញ​ទៀត ​ក្រុម​ឈរ​នៅ​កំពូល​តារាង ​ក្រោយ​ពី​បញ្ចប់​២២​ប្រកួត​ទៅ ​នឹង​មាន​ឱកាស​បាន​ទៅ​លេង​ពាន​រង្វាន់ Toyota Mekong Cup ​៕

អត្ថបទ៖ មុន្នីរម្យ