នាយ ក្រឹម ញញឹម​បិទ​មាត់​មិន​ជិត​ ក្រោយប្រពន្ធ​ទី​២​សម្រាល​បាន​កូន​ភ្លោះ​

  • 2017-11-24 03:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ស្និទ្ធស្នាល​មួយ​​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹកនេះ​ ​ស្រីលាភ​ ត្រូវ​ជា​​ប្រពន្ធ​ទី​២ របស់​នាយ ក្រឹម​ សម្រាល​បាន​កូន​ភ្លោះ​​​ស្រី​ទាំង​ពីរ​ ចំណែក​ឯ​ម្ដាយ​ និង​កូន​វិញ​​មាន​សុខ​ភាព​ល្អ​។

ប្រភព​ដដែល​អះ​អាង​ថា នាយ ក្រឹម​ ត្រូវ​ជា​ឪពុក​របស់​ទារិកា​​ទាំង​ពីរ​ ខាង​លើ​ញញឹម​ បិទ​មាត់​មិន​ជិត​ឡើយ។​ ក្រោយ​ពី​បាន​ឃើញ​​​មុខ​កូន​ស្រី​​ទាំង​ពីរ​របស់​ខ្លួន​ ហើយ​នាយ ទៅ​ណា​មិន​ឆ្ងាយ​ពី​កូន​ស្រី​​នោះ​ទេ​។​

ក្រៅ​ពី​សប្បាយ​ចិត្ត​​បាន​ឃើញ​មុខ​កូន​ស្រី​ហើយ​នោះ​ នាយ ក្រឹម បាន​បំពេញ​តួ​នាទី​ ជា​ស្វាមី​ល្អ​មួយ​រូប​ផង​ដែរ​ ដោយ​នាយ បាន​ទៅ​ឲ្យ​កម្លាំង​ចិត្ត​ ស្រី​លាភ​ នៅ​មន្ទីរ​ពេទ្យ​ខណៈ​ពេល​សម្រាល​កូន​៕

សម្រាប់​ព័ត៌មាន​លម្អិត​ជុំវិញការ​សម្រាល​បុត្រ​របស់ ប្រពន្ធ​ទី​២​នេះ ក្រុម​ Sabay មិន​ទាន់​អាច​សុំ​ការ​បក​ស្រាយ​បាន​ ពី​តារា​កំប្លែង​ជើង​ចាស់​ អ៊ូ ប៊ុណ្ណា​រ៉ាត់ ហៅ នាយ ក្រឹម នៅ​ឡើយ​ទេ​ ដោយ​ទូរស័ព្ទ​​ផ្ទាល់​ខ្លួន​របស់​លោក ហៅ​ចូល​តែ​មិន​មាន​អ្នក​ទទួល​៕

អត្ថបទ៖ ឆុង ស៊ីណាន