សិង្ហបុរី​ត្រៀម​ស្វាគមន៍​ស្មាតហ្វូន​ ​Gamer​ ​របស់​ ​Razer​ ​មុន​គេ​បង្អស់​ក្នុង​អាស៊ី

  • 2017-11-24 03:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ក្នុង​ទីផ្សារ​អាស៊ី​ប្រទេស​សិង្ហបុរី ត្រូវ​បាន​គេ​ដឹង​នឹង​ក្លាយ​ជា​ប្រទេស​ទី ១ មាន​សិទ្ធ​លក់​ស្មាតហ្វូន​ ​Razer​ ​ដំបូង​គេ​បង្អស់ បន្ទាប់​ពី​ទីផ្សារ​អាមេរិក​និង​ចក្រភព​អង់គ្លេស។ ការ​បើក Pre-Order ចាប់​មាន​ពី​ថ្ងៃ​នេះ​ត​ទៅ ដល់​ថ្ងៃ​ទី ២៦ វិច្ឆិកា​ ​តាម​រយៈ​ក្រុមហ៊ុន Singtel។​

CEO នៃ​ក្រុមហ៊ុន Razer បាន​ថ្លែង​ដូច្នោះ​ថា "ថ្វី​បើ​ក្រុមហ៊ុន​ពួក​យើង​បង្កើត​ឡើង​នៅ​រដ្ឋ California សហរដ្ឋអាមេរិក ប៉ុន្តែ​ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​សិង្ហបុរី​មួយ​រូប ខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​នាំ​ចូល​ស្មាតហ្វូន​ម៉ូដែល​នេះ ទៅ​ក្នុង​ទីផ្សារ​សិង្ហបុរី​ដំបូង​គេ​បង្អស់​ប្រចាំ​តំបន់​អាស៊ី"។​

សម្រាប់​ការ​បញ្ជា​ទិញ ២០០ អ្នក​នាក់​ដំបូង នឹង​មាន​ឱកាស​ទទួល​បាន​កាស​ Bluetooth ដ៏​ស៊ីវិល័យ​មួយ​មាន​តម្លៃ ១៦៩ ដុល្លារ ស្រប​ពេល​តម្លៃ​បញ្ជា​ទិញ​ច្បាស់​ការ​នៃ​ស្មាតហ្វូន​ Razer ថ្លៃ​ប្រហែល ៧៩០ ដុល្លារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ GSMarena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី