ដឹកនាំ​បាន​៥​ប្រកួត​ អារ៉ាប៊ីសាអ៊ូឌីត​បណ្ដេញ​គ្រូ​បង្វឹក​​ Edgardo Bauza

  • 2017-11-24 07:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត​ហៅ​កាត់ SAFF បាន​ប្រកាស​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​ពី​ការ​ចែក​ផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក​សំបូរ​បទ​ពិសោធន៍​លោក​ Edgardo Bauza។

Bauza

​ប្រទេស​មហាអំណាច​ប្រេង​នៃ​ទ្វីប​អាស៊ី​បាន​ចេញ​សេចក្ដី​ថ្លែង​ការ​កាល​ពី​ថ្ងៃ​ពុធ​ថា៖ "ពួក​យើង​បាន​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​គ្រូ​បង្គោល​លោក​ Bauza ក្រោយ​ដឹកនាំ​មិត្តភាព​បាន​៥​ប្រកួត​កន្លង​ទៅ"។ យ៉ាង​ណា​ក៏​ដោយ​​មូលហេតុ​នៅ​ពី​ក្រោយ​ការ​បណ្ដេញ​ចេញ​ ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ ពោល​គឺ​ភាគី​ទាំង​សង​ខាង​សុទ្ធ​តែ​បដិសេធ​មិន​​អធិប្បាយ​។

Edgardo Bauza បាន​ជំនួស​លោក​ Bert van Marwijk ដែល​លា​ឈប់​កាល​ពី​២​ខែ​មុន​ក្រោយ​ជួយ​អារ៉ាប៊ីសាអ៊ូឌីត​មាន​កៅអី​ទៅ​ World Cup នៅ​ប្រទេស​រុស្ស៊ី​។ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ថ្មី​រយៈ​ពេល​៦៩​ថ្ងៃ​ក្រុម​រហស្សនាម​ថា​ ស្ទាំង​បៃតង​បាន​យក​ឈ្នះ​ ចាម៉ៃកា, ឡាតវី ប៉ុន្តែ​ចាញ់​ ហ្គាណា​, ព័រទុយហ្គាល់​ និង​ប៊ុលហ្គារី​ក្នុង​ប្រទេស​មិត្តភាព​កម្ដៅ​សាច់ដុំ។ ​​

បុរស​វ័យ​៥៩​ឆ្នាំ​ធ្លាប់​មាន​បទ​ពិសោធន៍​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​មួយ​ចំនួន​ដូច​ជា អាហ្សង់ទីន​, អារ៉ាប់រួម​ និង​ចុង​ក្រោយ​គឺ​អារ៉ាប៊ីសាអ៊ូឌីត​។ នៅ​ក្លឹប​អាជីព​វិញ​អតីត​ខ្សែ​ការពារ​រូប​គេ​ធ្លាប់​ដឹកនាំ​ក្លឹប​ជា​ច្រើន​នៅ​លីគ​អាហ្សង់ទីន​ និង​ខ្លះ​ទៀត​នៅ​ប្រទេស​ស្ថិត​ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង៕

ក្រុមជម្រើសជាតិ អារ៉ាប៊ីសាអ៊ូឌីត​

ប្រភព៖ ESPN FC   ប្រែសម្រួល៖ វីរ៉ុត