ក្ដៅៗ! Messi ឈ្នះ​ពាន​រង្វាន់​ស្បែក​ជើង​មាស​ឆ្នាំ ២០១៧

  • 2017-11-24 13:54:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អម្បាញ់មិញ​នេះ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស​របស់​អឺរ៉ុប​ឆ្នាំ ២០១៧ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ ក្នុង​ទ្វីប​មួយ​នេះ កាល​ពី​រដូវ​កាល ២០១៦/២០១៧។

នេះ​ជា​លើក​ទី ៤ ហើយ​ដែល​ Messi ឈ្នះ​ពាន​រង្វាន់​នេះ ដោយ​លើក​ទី ១ កាល​ពី​ឆ្នាំ ២០១០ និង​លើក​ទី ២ ក្នុង​ឆ្នាំ ២០១២ ហើយ​មួយ​លើក​ទៀត​ក្នុង​ឆ្នាំ ២០១៣។ ការ​ឈ្នះ​លើក​នេះ មាន​ន័យ​ថា Messi បាន​តាម​ទាន់ Cristaino Ronaldo ហើយ​ក្នុង​ការ​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ស្បែក​ជើង​មាស​អឺរ៉ុប​ចំនួន ៤​លើក។

ក្នុង​រដូវ​កាល ២០១៦/២០១៧ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​ចូល​ទី​ដល់​ទៅ ៣៧​គ្រាប់ ក្នុង​លីគ​កំពូល​អេស្ប៉ាញ ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ឈរ​លេខ​ ១​ក្នុង​តារាង​កីឡាករ​បំប៉ោង​សំណាញ់​ច្រើន​ជាង​គេ​នៅ​អឺរ៉ុប។ ចំណែក​ឯ​កីឡាករ Bas Dost របស់​ក្លឹប​ព័រទុយហ្គាល់ Sporting CP ជាប់​ចំណាត់ថ្នាក់​លេខ ២ ក្រោយ​រក​គ្រាប់​បាល់​បាន ៣៤​លើក ខណៈ​ខ្សែ​ប្រយុទ្ធ​រត់​លឿន​ Pierra-Emerick Aubameyang របស់​ Dortmund បំប៉ោង​សំណាញ់​បាន ៣១គ្រាប់ ឈរ​លើក​បន្ទាប់។ ដោយ​ឡែក ម្ចាស់​ជើង​ឯក​ស្បែក​ជើង​មាស​ឆ្នាំ​មុន Luis Suarez បាន​ត្រឹម​លេខ ៥ ក្នុង​ឆ្នាំ​នេះ ដោយ​រក​បាន​ ២៩​គ្រាប់ ខណៈ Robert Lewandowski របស់​ Bayern រក​បាន​លើស​មួយ​គ្រាប់ ហើយ​ឈរ​លើ Suarez មួយ​លេខ។

ចំណែក​ឯ ខ្សែ​ប្រយុទ្ធ Cristaino Ronaldo វិញ មិន​មាន​ឈ្មោះ​ក្នុង​តារាង​នេះ​ទេ ក្រោយ​រក​បាន​ត្រឹម ២៥​គ្រាប់​ក្នុងLa Liga​កាល​ពី​រដូវ​កាល​មុន៕

ប្រភព៖ ប្រែ​សម្រួល៖ ហ៊ីម រស្មី

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខហេង