ជិត​ចេញ​ហ្គេម​ប្រណាំង​​​​រថយន្ត​ថ្មីមួយ​ទៀត​​ជា​គូប្រជែង Asphalt 8

  • 2017-11-25 02:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Codemasters បាន​សន្យា​ជា​សាធារណៈ​ហ្គេម​ប្រណាំង​រថយន្ត​ខ្នាត​ធំ GRID Autosport នឹង​​បើក​ឲ្យ​ទាញ​យក​សម្រាប់ iOS នា​ថ្ងៃ​ទី ២៧ វិច្ឆិកា​ខាង​មុខ​នេះ ស្រប​ពេល Android នៅ​មួយ​រយៈ​ក្រោយ​ទៀត។ រថយន្ត​ទំនើប​មួយ​ចំនួន ដែល​នឹង​បញ្ចូល​ក្នុង​ហ្គេម​មាន​ដូច​ជា​សេរ៊ី Mclaren 12C GT3, Dallara F312, Mazda RX-7 (FD3S), Audi RS5 Coupe និង Pagani Zonda Revolucion ជា​ដើម។

លើស​ពី​នេះ​នឹង​មាន​ផ្លូវ​ប្រណាំង​ចំនួន ១០០ ក្នុង​ទីតាំង ២២ ខុសៗ​ពី​គ្នា មាន​ទាំង​ទីក្រុង San Francisco, Yas Marina និង Hockenheim។ ថ្វី​បើ​ក្នុង​ហ្គេម​ពុំ​មាន​កញ្ចប់​លក់ item (in-app purchases) ប៉ុន្តែ​ចំពោះ​ការ​ទាញ​យក​មាន​តម្លៃ ៩.៩៩ ដុល្លារ ក្នុង​ការ​ទិញ​ពី App Store គ្រាន់​កញ្ចប់ DLC នឹង​បើក​ឲ្យ Download Free ក្នុង​ការ​លេង។

គាំទ្រ​ចាប់​ពី​ម៉ូដែល iPhone SE, iPhone 7 និង iPad (2017) ឡើង និង​ជំនាន់ iOS 11 ហើយ​ត្រូវ​ការ​ទំហំ​អង្គ​ផ្ទុក​ទំនេរ​ 6GB ឬ​ឈាន​ដល់ 8GB ជៀសវាង​បង្ក​បញ្ហា​រអាក់រអួល​ម៉ាស៊ីន​នៅ​ពេល​ដំណើរការ​ហ្គេម។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា