ដំបូន្មានមិនល្អ៦យ៉ាង ដែលឪពុកម្ដាយ ផ្ដល់ឲ្យកូនៗ ដោយកំហុសអចេតនា
- 2017-11-25 08:37:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំបូន្មានមិនល្អ៦យ៉ាង ដែលឪពុកម្ដាយ ផ្ដល់ឲ្យកូនៗ ដោយកំហុសអចេតនា
ចន្លោះមិនឃើញ
ឪពុកម្ដាយតែងចង់ឲ្យកូនៗបានល្អ ពេលខ្លះពួកគាត់តែងផ្តល់ដំបូន្មានតាមរយៈបទពិសោធន៍ ដែលបានជួបប្រទះ ខណៈដែលអ្នកជំនាញមើលឃើញថាដំបូន្មានទាំងនោះ មួយចំនួនបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កុមារ។ នេះបើតាមវេបសាយ Psychology Today។

១ យើងប្រាប់កូន ៗ របស់យើងថា៖ ផ្ដោតលើអនាគត សំលឹងមើលភាពជោគជ័យ។ យើងគួរប្រាប់ពួកគេថា៖ រស់នៅពេលនេះឲ្យបានល្អ។
ក្មេងៗនឹងធ្វើបានប្រសើរ និងមានអារម្មណ៍សប្បាយចិត្ត ប្រសិនបើពួកគេរៀនពីរបៀបរស់នៅនាពេលបច្ចុប្បន្ន។ នៅពេលពួកគេសប្បាយរីករាយ ពួកគេអាចរៀនបានលឿន មានគំនិតច្នៃប្រឌិតនិងដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។
២ យើងប្រាប់កូន ៗ ថា៖ ភាពតានតឹងគឺជៀសមិនរួច បន្តរុញខ្លួនទៅមុខ។ យើងគួរប្រាប់ពួកគេថា៖ រៀនសម្រាក។
ក្មេងៗកំពុងតែមានអារម្មណ៍ព្រួយអំពីចំណាត់ថ្នាក់នៅសាលា ហើយបើពួកគេកាន់តែមានសម្ពាធ កិច្ចការសាលានឹងរឹតតែធ្លាក់ចុះ។
៣ យើងប្រាប់កូន ៗ របស់យើងថា៖ ចូរធ្វើខ្លួនឲ្យរវល់។ យើងគួរប្រាប់ពួកគេថា៖ សូមធ្វើខ្លួនឲ្យសប្បាយ។
កុមារៗចំណាយពេលពេញមួយសប្ដាហ៍ទៅសាលា ហេតុដូច្នេះ ភាពនឿយហត់បានដុតកម្ទេចនូវថាមពលរបស់ពួកគេគ្មានសល់។ ចូរឲ្យពួកគេរីករាយ។
៤ យើងប្រាប់កូន ៗ របស់យើងថា៖ ប្រើប្រាស់ភាពខ្លាំងរបស់អ្នក។ យើងគួរប្រាប់ពួកគេថា៖ ធ្វើកំហុសហើយត្រូវចេះរៀនពីកំហុស និង បរាជ័យ។
ខួរក្បាលរបស់យើងតែងចង់ដឹងពីអ្វីដែលថ្មីៗ ហើយវាជារឿងល្អដើម្បីរៀនពីកំហុសនៅពេលយើងនៅក្មេង។
៥ យើងប្រាប់កូនៗ របស់យើងថា៖ ស្វែងយល់ពីភាពទន់ខ្សោយរបស់អ្នក ហើយកុំទន់ជ្រាយ។ យើងគួរប្រាប់ពួកគេថា៖ ចូរធ្វើខ្លួនឲ្យធូរស្រាល។
ឪពុកម្ដាយតែងគិតថាការរិះគន់ មានសារៈសំខាន់សម្រាប់កែលម្អខ្លួនឯង ប៉ុន្តែតាមការស្រាវជ្រាវបង្ហាញថា រិះគន់ខ្លួនឯងធ្វើឲ្យមនុស្សបាត់បង់ទំនុកចិត្ត ភ័យខ្លាចក្នុងការបរាជ័យ និង មានជំងឺបាក់ទឹកចិត្តនៅពេលប្រឈមនឹងបញ្ហា។
៦ យើងប្រាប់កូនៗ របស់យើងថា៖ ត្រូវមានមហិច្ឆតា ធ្វើខ្លួនឲ្យលើសគេ។ យើងគួរប្រាប់ពួកគេថា៖ សូមបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នកដទៃ។
ការស្រាវជ្រាវបានបង្ហាញថាចាប់តាំងពីកុមារភាពមក ទំនាក់ទំនងក្នុងសង្គមរបស់យើងមានប្រយោជន៍បំផុត ដល់សុខភាព សុភមង្គល និង ភាពយូរអង្វែង។ ការមានទំនាក់ទំនងវិជ្ជមាន ជាមួយអ្នកដទៃនឹងជះឥទ្ធិពលដល់សមត្ថភាពបញ្ញា និង ភាពជោគជ័យចុងក្រោយរបស់យើង។