រុស្ស៊ី​បង្ហាញ​នាវាមុជទឹក​សាហាវ​បំផុត​លើ​ពិភពលោក អាចបំផ្លាញទីក្រុង​នានា​នៅ​ចម្ងាយ​ជិត ១០ ០០០ គ.ម

  • 2017-11-26 04:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នាវាមុជទឹក​រុស្ស៊ី​ប្រភេទ​ថ្មី​មួយ ដែល​អាច​បំផ្លាញ​ទីក្រុង​នានា​នៅ​ចម្ងាយ ៩ ៣០០ គីឡូម៉ែត្រ ត្រូវ​បាន ដាក់​បង្ហាញ​។ នេះ​បើ​តាម​ប្រភព​សារព័ត៌មាន​ដេលី​មែ​ល​កាលពី​ថ្ងៃទី ២៤ វិច្ឆិកា​។​ ​

នាវាមុជទឹក​ឈ្មោះ Knyaz Vladimir ឬ “​ព្រះអង្គម្ចាស់​វ្ល៉ា​ឌី​មៀរ​” អាច​បាញ់​ក្បាល​នុយក្លេអ៊ែរ​រហូតដល់ ២០ គ្រាប់​និង​អាច​មុជ​ចុះក្រោម​ទឹក​ជម្រៅ ៤០០ ម៉ែត្រ ដែល​ធ្វើ​ឱ្យ​រ៉ា​ដា​ចាប់​វា​ស្ទើរតែ​មិនបាន​។​

​យោងតាម​របាយការណ៍​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​ឱ្យ​ដឹងថា នាវាមុជទឹក​ប្រភេទ Borei សរុប​ចំនួន ៨ គ្រឿង​នឹង​ត្រូវ​សាងសង់​ត្រឹម​ឆ្នាំ ២០២៥​។​

​នាវាមុជទឹក​ទាំងអស់​នេះ​នឹងមាន​សមត្ថភាព​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ពី ៩៦ ទៅ ២០០ គ្រាប់ ដោយ​បង្ក​កម្លាំង​ផ្ទុះ ពី ១០០-១៥០ គីឡូតោន គឺ​ខ្លាំង​ជាង​គ្រាប់បែក​ទម្លាក់​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ដល់​ទៅ ១០ ដង​ឯណោះ​។​

​នាវាមុជទឹក​ប្រភេទ Borei II ឬ Borei-A នេះ ត្រូវ​បានដាក់​ដំណើរការ​ក្នុងអំឡុង​ពិធី​ដាក់ចុះ​ក្នុង​ទឹក​នៅឯ​រោងចក្រ​ផលិត​នាវា Sevmash Shipyards នៅ​ទីក្រុង​សេ​វើ​រ៉ូ​ដ​វីន (Severodvinsk) ភាគ​ខាងជើង​នៃ​ប្រទេស​រុស្ស៊ី​។​

​ការស្ថាបនា​នាវាមុជទឹក​នេះ​បានចាប់ផ្តើម​កាលពី​ខែកក្កដា​ឆ្នាំ ២០១២ ហើយ​វា​នឹងត្រូវ​ប្រគល់ឱ្យ​កងទ័ពជើងទឹក​រុស្ស៊ី​នៅ​ឆ្នាំក្រោយ​។​ ​នៅពេលណា​ដែល​វា​ត្រូវបាន​ប្រគល់ឱ្យ​ជា​ផ្លូវការ វា​នឹង​ក្លាយជា​នាវាមុជទឹក​មី​ស៊ី​ល​ទំនើប​បំផុត​របស់​រុស្ស៊ី ដែល​មិន​ធ្លាប់​ល្បាត​ការពារ​នុយក្លេអ៊ែរ​ពីមុនមក​៕

ប្រភព ៖ rasmeinews.com

អត្ថបទពេញនិយម