អាប់ដេត​​កម្មវិធី​ YouTube ​លើ​ iOS ឥឡូវ​នេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​ស៊ី​ថ្ម​

  • 2017-11-28 01:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​កន្លង​ទៅ​អ្នក​ប្រើ​ប្រាស់ iOS 11 មួយ​ចំនួន​បាន​ត្អូញត្អែរ​ថា​កម្មវិធី​ YouTube ហាក់​ដូច​ជា​ស៊ី​ថ្ម​ខ្លាំង​ខុស​ប្រក្រតី។ ពេល​នេះ​ Google បាន​បញ្ចេញ​កំណែ​ទម្រង់​ថ្មី​​របស់​ YouTube ដែល​នឹង​ចូល​មក​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។

បញ្ហា​ស៊ី​ថ្ម​ដែល​អ្នក​ប្រើ​ប្រាស់​រាយការណ៍​ឲ្យ​ដឹង​នា​ពេល​កន្លង​មក​ គឺ​នៅ​ពេល​ទស្សនា​វីដេអូ​លើ​ YouTube ប្រមាណ​ជា​ ១៥ នាទី​ ថាមពល​ថ្ម​ថយ​ចុះ​ដល់​ទៅ​ ១០% ឯណោះ ដែល​នេះ​ពិត​ជា​ខុស​ប្រក្រតី​ខ្លាំង​មែន​ទែន។ មិន​តែ​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​​ទូរសព្ទ​កើន​ឡើង​កម្ដៅ​ថែម​ទៀត​ផង។

ឥឡូវ​នេះ​ អ្នក​ដែល​ជួប​បញ្ហា​ទាំង​ឡាយ​អាច​អាប់ដេត​កម្មវិធី​ YouTube របស់​ខ្លួន​ដោយ​ចូល​ទៅ​កាន់​ App Store រួច​ចុច​លើ​ពាក្យ​អាប់ដេត​ជា​ការ​ស្រេច៕​

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម