NASA បង្ហាញសម្បកកង់ថ្មី មិនចេះធ្លាយ
- 2017-11-28 02:38:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NASA បង្ហាញសម្បកកង់ថ្មី មិនចេះធ្លាយ
ចន្លោះមិនឃើញ
Curiosity Rover ជាមនុស្សយន្តដ៏ជោគជ័យមួយដែលអង្គការ NASA បានបង្កើតឡើងសម្រាប់សិក្សាលើភពអង្គារ ប៉ុន្តែកង់របស់វាជាចំណុចខ្សោយមួយ ព្រោះថាខូចលឿនជាងការរំពឹងទុកទៅទៀត។
ដើម្បីទប់ស្កាត់បញ្ហាកុំឲ្យកើតមានលើបេសកកម្មថ្ងៃអនាគតមន្ទីរស្រាវជ្រាវរបស់អង្គការ NASA បានបង្កើតនូវកង់ថ្មី ផលិតចេញពីសំលោហៈមានដូចជា នីកែល-ទីតាញ៉ូម ដែលរឹងមាំជាងកង់ពីមុន។ កង់ដែលមានលក្ខណៈដូចជាអាវក្រោះការពារកាលពីសម័យមុននេះ អាចបាត់បង់ទ្រង់ទ្រាយដើមបាន ហើយអាចត្រឡប់មកទ្រង់ទ្រាយដើមវិញបានផងដែរ ដូចបង្ហាញក្នុងវីដេអូខាងក្រោមនេះ ៖
កង់ប្រភេទនេះប្រហែលជាមិនប្រើលើ Rover ជំនាន់ថ្មីនោះទេ ប៉ុន្តែប្រហែលជាត្រូវប្រើលើយានជំនិះសម្រាប់រុករករបស់ក្រុមនាវិកនៅថ្ងៃអនាគត។ កង់នេះក៏មានប្រយោជន៍ដែរសម្រាប់លើភពផែនដី ដោយវាមិនចេះធ្លាយ អាចបង្កើនសុវត្ថិភាពរថយន្តបានមួយកម្រិត៕