លម្អិត​រឿង​រង្វាន់​កាមេរ៉ា​តម្លៃ​រាប់​ពាន់​ដុល្លារ​ក្នុង​កម្មវិធី​ប្រកួត​ថត​រូប Canon PhotoMarathon Cambodia 2017

  • 2017-11-28 03:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺ​ថ្ងៃ​អាទិត្យ ៣ ធ្នូ នេះ កម្មវិធី​ប្រកួត​ថត​រូប​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា Canon PhotoMarathon Cambodia 2017 លើក​ទី៧ នឹង​មក​ដល់​ហើយ។ បើ​អ្នក​ស្រឡាញ់​ថត​រូប ចង់​បង្ហាញ​ស្នាដៃ និង​ឈ្នះ​រង្វាន់​កាមេរ៉ា​ទំនើបៗ​តម្លៃ​ពាន់ៗ​ដុល្លារ សូម​រួស​រាន់​ចុះ​ឈ្មោះ​ដោយចុចត្រង់នេះ [Register Photomarathon]/9https://www.facebook.com/iQlickCambodia/app/1979033148982251/)។

ដូច​ឆ្នាំ​មុនៗ​ដែរ Canon PhotoMarathon Cambodia 2017 នឹង​ចែក​ចេញ​ជា​ពីរ​ផ្នែក ហើយ​ផ្នែក​នីមួយៗ នឹង​មាន ៣ ប្រធាន​បទ​ផ្សេងៗ​គ្នា ខណៈ​ប្រធាន​បទ​ទាំង​នោះ នឹង​ត្រូវ​លាត​ត្រដាង​នៅ​ថ្ងៃ​ប្រកួត​តែ​ម្ដង។

១. Open Category សម្រាប់​អ្នក​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង

  • លេខ​១ ទទួល​បាន​កាមេរ៉ា EOS 6D MK II (WG) Body តម្លៃ ១ ៧១០ ដុល្លារ សរុប ៣ រង្វាន់
  • លេខ​២ ទទួល​បាន​កាមេរ៉ា EOS 800D (W) Body តម្លៃ ៧៤៥ ដុល្លារ សរុប ៣ រង្វាន់
  • លេខ​៣ ទទួល​បាន​កាមេរ៉ា EOS 750D (W) Body តម្លៃ ៦៣៧ ដុល្លារ សរុប ៣ រង្វាន់។

១. Student Category សម្រាប់​អ្នក​មាន​អាយុ​ក្រោម ១៨ ឆ្នាំ

  • លេខ​១ ទទួល​បាន​កាមេរ៉ា EOS 7D MK II (WG) Body តម្លៃ ១ ២៩៣ ដុល្លារ សរុប ៣ រង្វាន់
  • លេខ​២ ទទួល​បាន​កាមេរ៉ា EOS 200D/18-55 STM តម្លៃ ៦៦៨ ដុល្លារ សរុប ៣ រង្វាន់
  • លេខ​៣ ទទួល​បាន​កាមេរ៉ា EOS 130D/18-55 DC III តម្លៃ ៤៤៨ ដុល្លារ សរុប ៣ រង្វាន់។

ជយលាភី​ទាំង ១៨ រូប នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប រយៈ​ពេល ៣ ថ្ងៃ (៩-១១ ធ្នូ) ចូល​រួម​ប្រកួត Angkor Photo Festival នៅ​ទី​នោះ ដើម្បី​ចម្រាញ់​យក​តែ​ម្នាក់​គត់ ទៅ​ចូលរួម​កម្មវិធី​ថត​រូប​នៅ​ប្រទេស​ជប៉ុន។ ការ​ចំណាយ​ទាំង​អស់ នឹង​រ៉ាប់រង​ដោយ​ក្រុមហ៊ុន i-Qlick។

ព័ត៌មាន​លម្អិត សូម​ចូល​ទៅ​ហ្វេសប៊ុក i-Qlick Cambodia

អត្ថបទ៖ សុផាត

អត្ថបទថ្មី