ឧស្សាហ៍​ឆូត​កាត​ចាយ​តាម​ហាង-ទិញ​អីវ៉ាន់​អនឡាញ បើ​ប្រើ​កាត​នេះ អត់​គិត​ថ្លៃ​សេវា​អី​ទាំង​អស់

  • 2017-11-28 09:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាំ​ចិត្ត​ពេល Apply សុំ​វីសា​កាត (Visa Card) នៅ​ធនាគារ ហើយ​ត្រូវ​រង់ចាំ​យូរ​ថ្ងៃមែន​អត់? ណា​មួយ​ត្រូវ​ធនាគារ​តម្រូវ​ឲ្យ​បង់​សេវា​ប្រចាំ​ឆ្នាំ (Annual Fees) សេវា​ថ្លៃ​ប្រតិបត្តិការ (Transaction Fees) ហើយ​ត្រូវ​តម្កល់​លុយ​បាត​កុង​ធនាគារ​ទៀត!

ឥឡូវ​កាន់​តែ​ស្រួល​មែន​ទែន​សម្រាប់​អ្នក​ឧស្សាហ៍​ឆូត​កាត​ចាយ​តាម​ហាង និង​ទិញ​អីវ៉ាន់​អនឡាញ បើ​ងាក​មក​ប្រើ​ប្រភេទ Visa Card របស់​ធនាគារ​ក្នុង​ស្រុក​មួយ​នេះ!

Visa CashCard Silver ជា​ប្រភេទ Prepaid Card ពិសេស​របស់​ធនាគារ FTB ដែល​មាន​លក្ខណៈល្អ​ខុស​ពី​គេ​ត្រង់៖

  • មិន​បាច់​បង្កើត​គណនី​ធនាគារ
  • មិន​បាច់​តម្កល់​លុយ​បាត​កុង​ធនាគារ
  • មិន​គិត​ថ្លៃ​សេវា​ប្រចាំ​ឆ្នាំ និង​ថ្លៃ​សេវា​ប្រតិបត្តិការ
  • អាច​ដាក់​លុយ​បាន​ចាប់​ពី ៥ ដុល្លារ ដល់ ៥០០ ដុល្លារ
  • អាច​ឆូត​ទិញ​ទំនិញ​តាម​ហាង និង​លើ​អនឡាញ
  • ដក​លុយ​បាន​គ្រប់​ទូ ATM ដែល​មាន​ឡូហ្គូ Visa នៅ​ទូទាំង​ពិភព​លោក
  • ធ្វើ​កាត​ភ្លាម បាន​ភ្លែត ចាយ​បាន​ភ្លាមៗ។

កាត​ពណ៌​ទឹក​ប្រាក់​ពិសេស​មួយ​នេះ តម្រូវ​ឲ្យ​អតិថិជន​បង់​ថ្លៃ​ធ្វើ​កាត ៣ ដុល្លារ ហើយ​រាល់​ការ​ដាក់​លុយ​បញ្ចូល​ម្ដងៗ ត្រូវ​បង់ ២,២៥ ដុល្លារ។ បើ​គិត​ឲ្យ​គ្រប់​ជ្រុងជ្រោយ នៅ​តែ​ចំណេញ ព្រោះ​អី FTB អត់​គិត​សេវា​ប្រចាំ​ឆ្នាំ និង​សេវា​ប្រតិបត្តិការ​ដូច​គេ​ឡើយ។

ក្រៅ​ពី​ Visa CashCard Silver ធនាគារ FTB ក៏​មាន​កាត​ពីរផ្សេងទៀត​ដែល​អាច​ដាក់​លុយ​បាន​ច្រើន​ជាង​នេះ សម្រាប់​ទុក​ចាយ​ពេល​ទៅ​លេង​ក្រៅ​ប្រទេស​ផង​ដែរ គឺ Visa CashCard Blue (ពី ៥០០-៥០០០ ដុល្លារ) និង Visa CashCard Gold (ពី ៥០០០ ដុល្លារ​ឡើង​ទៅ)។

អូ វិះ​ភ្លេច​ប្រាប់! FTB នឹង​ផ្ដល់​ប្រូម៉ូសិន​លើ Silver Card នៅ​ក្នុង​កម្មវិធី DIGITEKH នៅ​សាលា​តិចណូ ថ្ងៃ​សៅរ៍-អាទិត្យ ទី ២-៣ ធ្នូ​នេះ ដោយ​មិន​ចាំ​បាច់​បង់​ថ្លៃ​ធ្វើ​កាត និង​មិន​បាច់​បង់​ថ្លៃ​ដាក់​លុយ​បញ្ចូល​ឡើយ។

ចង់​បាន​ប្រូម៉ូសិន​នេះ កុំ​ភ្លេច​មក​កម្មវិធី DIGITEKH នៅ​តិចណូ អាទិត្យ​នេះ​ណា៎!

អត្ថបទ៖ សុផាត