Kane បន្ត​ស៊ុត​ចូល​តែ​ Spurs ចាញ់​ Leicester City

  • 2017-11-29 01:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បាន​បរាជ័យ​លើក​ទី​​៤​នៅ​រដូវ​កាល​នេះ​ក្រោយ​ចាញ់​ Leicester City ក្នុង​លទ្ធផល​ ២​ទល់​នឹង​១។

បរាជ័យ​យប់​មិញ​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ថា​មាន់​ខ្នាយ​មាស​​ឈរ​នៅ​លេខ​៥​ក្នុង​តារាង​ Premier League គិត​ត្រឹម​សប្ដាហ៍​ទី​១៤​ ខណៈ​ក្រុម​ខ្លាំង​ៗ​មួយ​ចំនួន​នៅ​សល់​មួយ​ប្រកួត​ទៀត​នៅ​ក្នុង​ដៃ។

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ King Power នៅ​វគ្គ​ទី​មួយ​លេខ​បាន​១៣​នាទី​​ Albrighton​ បាន​បន្តក់​បាល់​ឲ្យ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Vardy ស៊ុត​បញ្ចូល​ទី​បាន​យ៉ាង​ល្អ​។ គ្រាប់​ទី​ពីរ​កើត​ឡើង​នៅ​នាទី​៤៥​ជា​ថ្វី​ជើង​​របស់​ ​Mahrez។ យ៉ាង​ណា​នៅ​នាទី​៧៩ Alli បាន​បញ្ជូន​ឲ្យ​ Kane ទាត់​សង​បាន​មួយ​គ្រាប់​វិញ​ដើម្បី​លួង​ចិត្ត​អ្នក​គាំទ្រ។

លទ្ធផល​គូ​ផ្សេង​ទៀត Manchester United បាន​យក​ឈ្នះ​ Watford ៤-២, Brighton & Hove Albion ០-០ Crystal Palace ហើយ​ West Bromwich Albion ២ - ២ Newcastle United៕

អត្ថបទ៖ វីរ៉ុត

អត្ថបទថ្មី