ពន្លក​ថ្មី​នៃ​អ្នក​និពន្ធ​ឆ្នើម​នឹង​បង្ហាញ​មុខ​នៅ​ថ្ងៃ​ទី​១១​ ធ្នូ ខាងមុខនេះ!

  • 2017-11-29 10:09:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកាស​លទ្ធ​ផល​ក្នុង​កម្ម​វិធី​ប្រកួត​ប្រជែង​អ្នក​និពន្ធ​ឆ្នើម​វគ្គ​​ផ្តាច់​ព្រ័ត្រ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១១​ធ្នូ​ ឆ្នាំ​២០១៧ ខាង​មុខ​នេះ។ បេក្ខជន​ជើង​ខ្លាំង​ដែល​ឈាន​ទៅដល់​វគ្គ​ផ្តាច់​ព្រ័ត​​រួម​មាន​ចំនួន១០​រូប​ ដែល​ក្នុង​នោះ​បេក្ខនារី​ចំនួន៤រូប និង​បេក្ខជន​ទាំង​៦រូប។

ក្រោយ​ពី​ឆ្លងកាត់​ការ​បណ្តុះ​បណ្តាល​សមត្ថភាព​ក្នុង​ការ​តែង​និពន្ធ​រួច​មក ​អនាគត​អ្នក​និពន្ធ​ទាំង១០​នាក់​​ នឹង​បង្ហាញ​វីដេអូ​ស្នាដៃ​របស់​ខ្លួន​លើ​ហ្វេស​​ប៊ុក​ផេក​របស់​ផលិតកម្ម​រ៉ុក​អ៊ីន​ធើ​ធេន​មេន ដើម្បី​ឲ្យ​ទស្សនិកជន​ដាក់​ពិន្ទុ​ចាប់​ពី​ថ្ងៃ ថ្ងៃទី០១ ដល់​ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៧។

ការ​ដាក់​ពិន្ទុ​នេះ ​៥០%​បាន​ពី​គណៈ​កម្មការ​ជា​អ្នក​ដាក់​ឲ្យ និង ៥០%​ទៀត​បាន​ពី​ការ​បោះឆ្នោត​របស់​ទស្សនិកជន តាម​រយៈការចុច Like និង Share។​

កុំ​ភ្លេច​ចូល​រួម​គាំទ្រ​ និង​បោះឆ្នោត​ឲ្យ​ស្នាដៃ​ពន្លក​ថ្មី​ទាំងអស់​គ្នា ដោយ​គ្រាន់​តែ Like និង Share នូវ វីដេអូ ដែល​ខ្លួន​ពេញ​ចិត្ត។

​ការ​បោះ​ឆ្នោត​គាំ​ទ្រ​របស់​លោក​អ្នក​គឺ​ជា​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​និពន្ធ​ជំនាន់​ក្រោយ៕

ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ Rock Production

អត្ថបទៈ ស្រីអូន