តារាហុងកុង Hawick ទម្លាយ​ជា​លើក​ដំបូង​ថា​ខ្លួន​តែង​បោក​ខោអាវ​ទ្រនាប់​ឲ្យប្រពន្ធ​

  • 2017-11-30 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍​តារា​ប្រុស​ហុងកុង​ Hawick Lau និង​ភរិយា​តារា​សម្ដែង​ចិន Yang Mi គឺ​ជា​គូស្នេហ៍​តារា​ដែល​មាន​ភាព​ល្បី​ល្បាញ​ពាសពេញ​តំបន់​អាស៊ី ប៉ុន្តែ​ចាប់​តាំង​ពី​រៀបការ​មក​ អ្នក​ទាំង​២​ មិន​ដែល​បង្ហើប​ពី​ជីវិត​គូ​ទេ​ រហូត​ដល់​ពេល​នេះ។

ថ្មីៗ​នេះ​ អ្នក​គាំទ្រ​បាន​បង្ហោះ​វីដេអូ​ដក​ស្រង់​ចេញ​ពី​កម្មវិធី​ជជែក​កម្សាន្ត​មួយ​ ដែល​ Hawick និយាយ​ពី​ជីវិត​ក្រោយ​រៀបការ។ លោក​បាន​និយាយ​ថា​ ខ្លួន​ផ្ដល់​ភាព​បង្កើត​ភាព​ស្និទ្ធស្នាល​ជាមួយ​ប្រពន្ធ​ ចាប់​ពី​ ៥​ដង​ឡើង។ អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​ទៅ​ទៀត​នោះ​ គឺ​តារា​ប្រុស​រូប​នេះ​ថែម​ទាំង​ ធ្លាប់​ជួយ​បោក​ ឈុត​ក្នុង​ឲ្យ​ Yang Mi ដែល​ជា​ប្រពន្ធ​ទៀត​ផង។ នេះ​ជា​ទង្វើ​មួយ​ដែល​គួរ​ឲ្យ​កោតសរសើរ ព្រោះ​កម្រ​មាន​ស្វាមី​ណា​ដែល​សុខ​ចិត្ត​ ចំណាយ​ពេល​ បោក​ខោអាវ​ឲ្យ​ប្រពន្ធ​ រឹត​តែ​កម្រ​មាន​បុរស​ណា​ ទ្រាំ​បោក​ខោអាវ​ក្នុង​ឲ្យ​មនុស្ស​ស្រី​ដែរ។

Hawick និង​ Yang Mi ក្នុង​ថ្ងៃ​រៀបការ

ចំពោះ​ប្ដី​ប្រពន្ធ​១គូ​នេះ​ បាន​ភ្ជាប់​ចំណងអាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ ២០១៤ រហូត​មកដល់​ពេល​នេះ ពួកគេ​មាន​កូន​ស្រី​ម្នាក់​អាយុ​ ៣​ឆ្នាំ​ហើយ ព្រម​ទាំង​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភមង្គល៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី