iPhone X និង Galaxy S8 ត្រូវ​មួយ​ដាវ​សាមូរ៉ៃ លទ្ធផល​ទៅ​ជា​បែបណា? ​​

  • 2017-12-01 02:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចេញ​វត្តមាន iPhone X បាន​ជិត ២ ខែ ក្រុម​ការងារ GizmoSlip លើ​គេហទំព័រ YouTube បាន​បង្កើត​វីដេអូ​សាកល្បង​ភាព​ធន់​នៃ​ម៉ូដែល​ស្មាតហ្វូន​តម្លៃ ៩៩៩ ដុល្លារ​មួយ​នោះ និង Galaxy S8 ជាមួយ​ដាវ​សាមូរ៉ៃ​ឬ​ដាវ Katana។​

សង្កេត​មើល​តាម​វីដេអូ Slow Motion លទ្ធផល​បង្ហាញ​យ៉ាង​ច្បាស់ ពុំ​មាន​ម៉ូដែល​ណា​មួយ​អាច​ឆ្លង​ផុត​ពី​ភាព​មុត​ស្រួច​របស់​ដាវ​ដល់​កំណាច​នោះ​បាន​ឡើយ រហូត​ដល់​ចុង​ក្រោយ​ត្រូវ​ប្រេះ​ដាច់​ជា ២ កំណាត់​ទាំង​ស្រុង នូវ​ដំណាក់កាល​កាប់​លើក​ទី​ពីរ។

ទស្សនា​វីដេអូ​ខាងក្រោម:

ប្រភព៖ YouTube   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី