តើពិតជាចំនេញបរិមាណសាំងមែនទេ ពេលចាក់សាំងពេលព្រឹកព្រលឹម?

  • 2017-12-03 01:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រេងសាំង​មាន​កម្រិត​ Dense (លក្ខណៈ​ឡើង​ក្រាស់​) ច្រើន​ពេល​ត្រជាក់​ ជាពិសេស​ពេល​ព្រឹក​ ដូច្នេះ​តាម​ទ្រឹស្ដី​ អ្នក​គួរ​ចាក់​ប្រេងសាំង​ពេល​ព្រឹក​ ដើម្បី​ផ្តល់​ផល​ចំណេញ​ខ្លះ​ តែ​ធាតុ​ពិត​មិន​តែងតែ​ដំណើរការ​បែប​នោះ​ទេ​។ ពេល​អ្នក​ទិញ​ប្រេងសាំង​ ជា​ធម្មតា​មាន​ការ​លក់​ដោយ​ផ្ទុក​ក្នុង​ដប​ថ្ម​ ជ័រ​ ការុង​ កាន​ ឬ​ ធុង​ដែក​។ ដង់ស៊ីតេ​ប្រេងសាំង​នឹង​មាន​ភាព​ប្រែប្រួល​អាស្រ័យ​លើ​សីតុណ្ហភាព​។ ប្រេងសាំង​ត្រជាក់​មាន​កម្រិត​ Dense កាន់​តែ​ច្រើន​ជាង​ប្រេងសាំង​ធម្មតា​ ឬ​មាន​កម្តៅ​។ បើ​ពិនិត្យ​មួយ​ជ្រុង​ទៀត​ ធុង​ ឬ​កំប៉ុង​ឧស្ម័ន​ត្រជាក់​មាន​នូវ​ថាមពល​ខ្លាំង​ជាង​ធុង​ ឬ​កំប៉ុង​ឧស្ម័ន​ធម្មតា​ ឬ​មាន​កម្តៅ​ សូម្បី​តែ​ពួក​វា​ប្រហែល​ជា​មាន​តម្លៃ​ដូចគ្នា​ក៏​ដោយ​។ ដូច្នេះ​តាម​ទ្រឹស្ដី​នេះ​ អ្នក​គួរ​ដឹង​ក្នុង​ការ​សន្សំ​សំចៃ​បាន​មួយ​ផ្នែក​ដែរ​។

ធាតុ​ពិត​ ការ​ផ្លាស់ប្ដូរ​កម្រិត​ដង់ស៊ីតេ​មាន​លក្ខណៈ​តូច​ណាស់​ ដូច្នេះ​អ្នក​ប្រហែល​ជា​មិន​ចាំបាច់​ក្រោក​ពី​ព្រលឹម​ក្នុង​ការ​ចាក់សាំង​នោះ​ទេ​។ ស្ថានីយ​ចាក់​សាំង​ភាគច្រើន​ផ្ទុក​នូវ​ប្រេង​ក្នុង​ធុង​ប្រេង​ធំ​ធ្ងន់​ ក្រោម​ដី​។ តាម​របាយការណ៍​សិក្សា​ដោយ​ Consumer Reports បាន​ឲ្យ​ដឹង​ថា​ ចំនួន​ឧស្ម័ន​មាន​តិច​តួច​លើ​ផ្ទៃ​ដី​ ដែល​ប្រហែល​ជា​កើន​កម្តៅ​ប្រសិនបើ​វា​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​យូរ​ពេក​ ប៉ុន្តែ​ប្រសិនបើ​ឧស្ម័ន​មាន​លំហូរ​បាន​រលូន​ធម្មតា​ពេល​ថ្ងៃ​មាន​អ្នក​ប្រើ​ច្រើន​ មិនមែន​ជា​បញ្ហា​នោះ​ទេ​។ ប្រសិនបើ​មិន​សូវ​មាន​អតិថិជន​ប្រើប្រាស់​ ការុង​មាន​កម្តៅ​ប៉ុន្មាន​នោះ​ក៏​មិន​ប៉ះពាល់​ដល់​តម្លៃ​នៃ​ធុង​ប្រេង​ទាំង​មូល​នោះ​ទេ​។​

តាម​ Consumer Reports បង្ហាញ​ថា​ប្រេងសាំង​ដែល​កើន​ឡើង​ពេល​សីតុណ្ហភាព​មាន​កម្រិត​ពី​ ១៥ ទៅ​ដល់​ ២៤ អង្សារសេ​ មាន​ការ​កើនឡើង​កម្រិត​ Volume តែ​ ១% ប៉ុណ្ណោះ​។ ពេល​តម្លៃ​ឧស្ម័ន​ចុះ​ទាប​ មិន​មាន​ការ​ប៉ះពាល់​នឹង​តម្លៃ​ច្រើន​ក្នុង​មួយ​ការុង​ ឬ​ដប​នោះ​ទេ​ ដូច្នេះ​ពេល​នរណា​ម្នាក់​ចាក់​បំពេញ​ប្រេងសាំង​ពេល​ព្រឹក​ព្រលឹម​ ប្រហែល​ជា​ចំណាយ​ប្រេង​ច្រើន​ជាង​ ពេល​អ្នក​ប្រើ​ធម្មតា​ដោយ​សន្សំ​សំចៃ​។ ថ្វី​បើ​ប្រេងសាំង​ គួរ​តែ​មាន​ Dense ច្រើន​ពេល​ព្រឹក​ តែ​នៅ​មាន​កត្តា​ផ្សេងៗ​មួយ​ចំនួន​ទៀត​រារាំង​ពី​ប្រសិទ្ធភាព​បែប​នោះ​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ howstuffworks   ប្រែ​សម្រួល៖ ប៊ុនធឿន