John McAfee ទាយ​ថា​ Bitcoin ​នឹង​​ឡើង​ដល់​ ១ លាន​ដុល្លារ បើ​ខុស​ហ៊ាន​...

  • 2017-12-01 02:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​John McAfee អ្នក​បង្កើត​កម្មវិធី​កម្ចាត់​មេរោគ​ដ៏​ល្បី​ឈ្មោះ​របស់​សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ការ​ជឿជាក់​ថា​​ត្រឹម​ចុង​ឆ្នាំ​ ២០២០ តម្លៃ​របស់​ Bitcoin មួយ​ឯកតា​នឹង​ឡើង​ដល់​ ១ លាន​ដុល្លារ។

ស្ថាបនិក​រូប​នេះ​ថែម​ទាំង​និយាយ​ថា​ ប្រសិន​បើ​​អ្វី​ដែល​គាត់​និយាយ​នេះ​មិន​ក្លាយ​ជា​ការ​ពិត​ ​គាត់​ហ៊ាន​ធ្វើរឿងដែលនឹកស្មានមិនដល់មួយ។ John បាន​សរសេរ​ថា ៖ "I will still eat my dick if wrong.”។

រំលឹក​ថា​កាល​ពី​​ពេល​កន្លង​ទៅ​អ្នក​ជំនួញ​វ័យ​ ៧៤ ឆ្នាំ​រូប​នេះ​ បាន​លើក​ឡើង​ពី​ការ​ទស្សន៍ទាយ​ស្រដៀង​គ្នា​នោះ ​ដោយ​ពេល​នោះ​បាន​ទាយ​ថា​តម្លៃ​ Bitcoin មួយ​ឯកតា​នឹង​ឡើង​ដល់​ ៥០០ ០០០ ដុល្លារ​នៅ​​ឆ្នាំ​ ២០២០ ដោយ​ប្រើ​ប្រាស់​​គំរូ​ដែល​ប៉ាន់​ស្មាន​ថា​ Bitcoin ​ឡើង​ថ្លៃ​ដល់​ ៥ ០០០ ដុល្លារ​នៅ​ចុង​ឆ្នាំ​ ២០១៧។ ពេល​នោះ​លោក John ក៏​បាន​និយាយ​​ដូច​គ្នា​ថា​ ៖ "I will eat my dick on national television.”។​

យ៉ាងណាក្ដី​ដោយ​សារ​តែ​តម្លៃ​ Bitcoin កើន​ឡើង​​​លឿន​ជាង​គំរូ​ដែល​អ្នក​ជំនួញ​រូប​នេះ​បាន​សន្និដ្ឋាន នាំ​ឲ្យ​គាត់​ហ៊ាន​បង្កើន​តម្លៃ​ប៉ាន់​ស្មាន​នៅ​ចុង​ឆ្នាំ​ ២០២០ ឡើង​ដល់​ ១ លាន​ដុល្លារ។ គិត​ត្រឹម​​ថ្ងៃ​ពុធ​​សប្ដាហ៍​នេះ​ Bitcoin មួយ​ឯកតា​មាន​តម្លៃ​ ១១ ០០០ ដុល្លារ ឡើង​ពី​តម្លៃ​ ១ ០០០ ដុល្លារ​កាល​ពី​ដើម​ឆ្នាំ៕​​​​​​​​​​

ប្រភព៖ RT   ប្រែ​សម្រួល៖ សុខហេង