Lexus LX 570 កៅអី​ ២ ជួរ តម្លៃថោក​ជាង​ធម្មតា​ ៥ ០០០ ដុល្លារ​

  • 2017-12-01 02:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត​ LA Auto Show ​នា​ទីក្រុង​ Los Angeles សហរដ្ឋអាមេរិក​ ក្រុមហ៊ុន​ Lexus បាន​បង្ហាញ​ចេញ​រថយន្ត​ Lexus LX 570 ស៊េរី​​ឆ្នាំ​ ២០១៨ ដែល​មាន​កៅអី​អង្គុយ​តែ​ ២ ជួរ​ប៉ុណ្ណោះ។

LX 570 ​កៅអី​ពីរ​ជួរ​នេះ​ មាន​​កន្លែង​ដាក់​ឥវ៉ាន់​ទំហំ​កាន់​តែ​ធំ​ជាង​មុន​ ដោយ​មាន​ទំហំ​ ១ ៤៣០ លីត្រ​ឯណោះ ធៀប​នឹង​ប្រភេទ​កៅអី​បី​ជួរ​មាន​ទំហំ​តែ​ ១ ២៦៥ លីត្រ​ប៉ុណ្ណោះ។ ចំណុច​ខុស​គ្នា​រវាង​ Lexus LX 570 ទាំង​ពីរ​ប្រភេទ​គឺ​មាន​តិច​តួច​បំផុត​ ប៉ុន្តែ​ប្រភេទ​កៅអី​ពីរ​ជួរ​មាន​តម្លៃ​ចាប់​ពី​ ៨៤ ៩៨០ ដុល្លារ (តម្លៃ​នៅ​សហរដ្ឋអាមេរិក) ថោក​ជាង​កៅអី​បី​ជួរ​ ៥ ០០០ ដុល្លារ។

ត្បិត​ថា​តម្លៃ​ធូរ​ថ្លៃ​ជាង​ ប៉ុន្តែ​ LX 570 ប្រភេទ​នេះ​មាន​បំពាក់​ដោយ​កៅអី​ស្បែក​គុណភាព​ខ្ពស់​, ប្រព័ន្ធ​គ្រប់​គ្រង​សីតុណ្ហភាព​ដ៏​ទំនើប និង​មាន​ដំបូល​​ដែល​អាច​បើក​ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ។ ចំណុច​ពិសេស​ដទៃ​ទៀត​មាន​ដូច​ជា​ទ្វារ​គូថ​ក្រោយ​បើក/បិទ​ ដោយ​ស្វ័យប្រវត្តិ និង​មាន​កង់​ទំហំ​ ២០ អ៊ីញ។

ម៉ាស៊ីន​មាន​ចំណុះ​ ៥,៧ លីត្រ​ ស៊ីឡាំង​ V8 អាច​ផលិត​កម្លាំង​បាន​​ ៣៨៣ សេះ និង​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨ វគ្គ​ ដែល​ផ្ដល់​កម្លាំង​ដល់​ប្រព័ន្ធ​បើកបរ​កង់​ទាំង​បួន​ (ប្រព័ន្ធ​ប៉ុង​ពីរ​) នៃ​រថយន្ត។ មាន​ទម្ងន់​ ២ ៦៣០ គ.ក ប៉ុន្តែ​អាច​បង្កើន​សន្ទុះ​ពី​ ០ – ១០០ គ.ម/ម៉ ក្នុង​ពេល​ ៧,៣ វិនាទី​ ដែល​មាន​ល្បឿន​អតិបរមា​ ២២០ គ.ម/ម៉៕​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី