អ្នក​មិនទាន់បង់ពន្ធយានយន្តនៅតែអាចបន្តទៅបង់ពន្ធបាន តែមាន​លក្ខខណ្ឌ

  • 2017-12-02 07:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱសានវាទ​កំណត់​ឲ្យបង់ពន្ធ​យាន​យន្ត​បាន​ផុត​កំណត់​ហើយ​កាលពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ​នេះ តែ​មន្ត្រីជាន់ខ្ពស់​អគ្គនាយកដ្ឋានពន្ធដា​ លើកឡើង​ថា​នៅ​មានយានយន្ត​មួយ​ចំនួន​ទៀត​នៅ​មិន​ទាន់បាន​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ផ្លូវ​នេះ​នៅ​ឡើយ តែថា​អ្នក​ទាំងនោះនៅតែអាច​បន្ត​ទៅបង់ពន្ធបាន។​

អ​គ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ពន្ធដា ឯកឧត្តម គង់ វិបុល ថ្លែង​ក្នុង​កម្មវិធី​ភ្ញៀវ​ប្រ​ចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​កាលពី​យប់មិញ​ថា​យានយន្ត​ដែលជាប់​កាតព្វកិច្ចបង់ពន្ធ​មាន​ចំនួន​ជាង៥២ម៉ឺន​គ្រឿង។ ទោះយ៉ាងណា​ឯកឧត្តម​ថា​ត្រឹម​ថ្ងៃ​ផុត​កំណត់នេះ​មាន​យានយន្ត​ចំនួន៤៨២ ០៣៨​គ្រឿង​បាន​ចូល​មក​បំពេញ​កាតព្វកិច្ច​នេះ។

សម្រាប់អ្នកមិន​ទាន់បាន​បង់ពន្ធ​នេះ ឯកឧត្តម​មាន​ប្រ​សាសន៍ថា​នៅតែអាច​ទៅបង់​ពន្ធ​នៅតាម​ធនាគារ​អេស៊ីលីដា ឬធនាគារវឌ្ឍនៈ ជាដើម ឬក៏ទៅ​សាខាពន្ធដា​ដើម្បី​បន្ត​បង់ពន្ធនេះ​បាន​ដដែល។ ប៉ុន្តែ​ការ​ទៅបង់ពន្ធ​នេះ​នឹង​ត្រូវ​រងការពិន័យ​ដោយ​គុណនឹង​ពីរ​នៃតម្លៃ​បង់ពន្ធ​ដើមរបស់​យាន​យន្ត​អ្នកប្រើ​ប្រាស់។

ឯកឧត្តមបន្តថាៈ «ដូច​ឆ្នាំមុនៗអ៊ីចឹង យើង​អនុវត្ត​ច្បាប់​ជា​ធរ​មាន​...​ឧទាហរណ៍ថា​រថយន្តមួយគ្រឿងទំនើប​Lexus ឆ្នាំ២០១៧-២០១៨ គាត់ត្រូវ​បង់ពន្ធ​ចំនួន​ពីរលាន​រៀល ហើយ​គាត់​ត្រូវ​គុណនឹង​ពីរ​ ត្រូវ​បង់​បួនលានរៀល យើងខ្ញុំ​នៅតែទទួលអ៊ីចឹង អ្នកបង់ក្រោយ​ថ្ងៃទី​៣០ ខែវិច្ឆិកា ហ្នឹងទៅត្រូវបង់ពិន័យ»។

ឯកឧត្តម​បន្តទៀតថាចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ២០១៨ ខាងពន្ធដា​នឹង​សហការ​ជាមួយ​កងកម្លាំង​នគរបាលជាតិ និងកងកម្លាំង​ប្រ​ដាប់អាវុធដើម្បីចុះត្រួតពិនិត្យ​​រថយន្ត​ដែល​មិនបាន​បំពេញកាតព្វកិច្ច​បង់ពន្ធ​ផ្លូវ​នេះ និង​ធ្វើ​ការ​ផាកពិន័យ​តែម្តង៕​

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី