Watch​ ​ជា​មុខងារ​ថ្មី​ ​រំពឹង​ជួយ​ ​Facebook​ ​រក​ចំណូល​បាន​ជាង​ ​៥០០​ ​លាន​ដុល្លារ

  • 2017-12-04 02:42:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​តាម​ការ​ស្ទង់​មតិ​អ្នក​ប្រើ Facebook ច្រើន​ចំណាយ​ពេល​ដល់​ទៅ​ជាង ៥០ នាទី​ប្រចាំ​ថ្ងៃ លើ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​យក្ស។ ក្នុង​នោះ​ប្រមាណ ៧ នាទី​ដែល​ពួក​គេ​ចំណាយ​ពេល​ទស្សនា​លើ​មុខងារ​វីដេអូ​ថ្មី Watch នឹង​ជួយ​រក​ចំណូល​ឲ្យ​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​បាន​ប្រមាណ ៥៦៥ លាន​ដុល្លារ ​នៅ​ឆ្នាំ ២០១៨ ខាង​មុខ។​ នេះ​បើ​តាម​ការ​វិភាគ​ពី Brian Nowak របស់​ភ្នាក់ងារ​ Morgan Stanley។

ក្រុមហ៊ុន Facebook នឹង​បណ្ដាក់​ទុន ៤០០ លាន​ដុល្លារ​លើ​មុខងារ Watch ដោយ​ប្រើ​លុយ​ជាង ២០០ លាន​ដុល្លារ​ដើម្បី​បង្កើត​មាតិកា​ផ្សេងៗ​សម្រាប់​អ្នក​ទស្សនា។​

រំឭក​ថា​​តាម​រយៈ​ការ​ប៉ាន់​ប្រមាណ​ពី Noowak និង Neilsen Data អ្នក​ប្រើប្រាស់​ប្រើ​ពេល ៤០ នាទី​ប្រចាំ​ថ្ងៃ​លើ YouTube (ជា​មធ្យម​ក្នុង​សកលលោក), ១២៥ នាទី​លើ Netflix (ជា​មធ្យម​នៅ​អាមេរិក) និង ២៦០ នាទី​លើ​ទូរទស្សន៍​ធម្មតា (ជា​មធ្យម​នៅ​អាមេរិក)។

Watch​ ​ជា​មុខងារ​ម្យ៉ាង​ដែល​ ​Facebook​ ​បង្កើត​ឡើង​ដើម្បី​ចែក​វីដេអូ​បង្ហោះ​ដោយ​ ​Facebook page​ ​ទាំង​ឡាយ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គណនី​អ្នក​ប្រើប្រាស់​ ​ពោល​គឺ​ប្រៀប​បាន​នឹង​មុខ​ងារ​ ​Explore Feed​ ​ដែល​ចែក​ផ្ដាច់​រវាង​ ​Post​ ​របស់​ ​Page​ ​នឹង​គណនី​អ្នក​ប្រើប្រាស់៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

​. បើ​មិន​ពេញ​ចិត្ត​នឹង​ Explore Feed អាច​​ប្រាប់​ទៅ​ Facebook តាម​វិធី​នេះ​​

. DIGITEKH បណ្ដុំ​​​ដោយ​បុគ្គល​បច្ចេកវិទ្យា​ល្បីៗ​ថ្ងៃ​បង្ហើយ មិន​​​បាន​ទៅ​ប្រយ័ត្ន​ស្ដាយ​!

ប្រភព៖ CNBC   ប្រែសម្រួល៖ កៅ រក្សា