Sniper Strike ហ្គេម​បែប​បាញ់​ប្រហារ ទោះ​ម៉ាស៊ីន​តូច​ក៏​អូស​បាន​យ៉ាង​រលូន

  • 2017-12-04 02:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mobile Gaming Studios បាន​ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​នូវ​ហ្គេម Sniper Strike: Special Ops ជា​លក្ខណៈ​ Worldwide ទាំង​លើ​ឧបករណ៍ iOS និង Android។​ ស្ថិត​ក្នុង​ទំហំ​ជាង ១៤០MB ហ្គេម​មួយ​នេះ មិន​ជា​រើស​ម៉ាស៊ីន​ធំ​ពេក​ទេ ដោយ​គាំទ្រ​គ្រប់​ម៉ូដែល​ទាំង​អស់​ចាប់​ពី iOS 9 និង Android 5.0 ឡើង​ទៅ។​

ផ្ដោត​ជា​ធំ​លើ​អ្នក​ចូលចិត្ត​លេង​ហ្គេម​បែប​បាញ់​ប្រហារ​កាំភ្លើង Sniper ដោយ​មាន​តួ​អង្គ Wolf, Jackson និង​មួយ​ផ្នែក​ធំ​នៃ Strike Force ក្នុង​គោលដៅ​កម្ចាត់​ពួក​ Elite Order។ អាច​ត​ភ្ជាប់​លេខ​ជាមួយ​មិត្តភ័ក្ដិ​លើ​ Online ដើម្បី​ស្វែងរក​អ្នក​បាន​ពិន្ទុ​ច្រើន​ប្រចាំ Leaderboard។ អ្វី​ដែល​ពិសេស​ហ្គេម​នេះ​ក៏​មាន​ផ្សារ​លក់​ iTem ដែល​ថ្លៃ​ចន្លោះ​ពី ០.៩៩ ដុល្លារ – ៩៩.៩៩ ដុល្លារ

ទស្សនា​វីដេអូ Trailer នៃ​ហ្គេម Sniper Strike:

ចុច​ទាញ​យក​ត្រង់​នេះ​សម្រាប់ iOS | Android

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

​. SAMSUNG មុន​យក​ឈ្នះ Apple ធ្លាប់​ចាញ់ Motorola ក្នុង​ដី

. គយ​អាមេរិក​ ​ចោទ​ ​DJI​ ​ជួយ​ស៊ើបការណ៍​ឲ្យ​រដ្ឋាភិបាល​ចិន

​​​​

អត្ថបទ៖ កៅ រក្សា