គយអាមេរិក ចោទ DJI ជួយស៊ើបការណ៍ឲ្យរដ្ឋាភិបាលចិន
- 2017-12-02 02:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គយអាមេរិក ចោទ DJI ជួយស៊ើបការណ៍ឲ្យរដ្ឋាភិបាលចិន
ចន្លោះមិនឃើញ
ក្រុមហ៊ុន DJI ដែលជាជើងខ្លាំងខាងផលិត Drone មានការិយាល័យកណ្ដាលក្នុងទីក្រុង Shenzhen ដែលជាព្រំដែនរវាងចិនដីគោក និងទីក្រុងហុងកុងនោះ ត្រូវគេចោទថាបានលួចស៊ើបការណ៍ពីទឹកដីសហរដ្ឋអាមេរិក ឲ្យទៅរដ្ឋាភិបាលទីក្រុងប៉េកាំង ប្រទេសចិន។
ការរកឃើញនេះធ្វើឡើងដោយអាជ្ញាធរគយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ដែលបញ្ជាក់ថាទិន្នន័យពីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទីតាំងស្ថានីយចែកចាយអគ្គិសនី ច្បាប់ និងព័ត៌មានជាច្រើនផ្សេងទៀតរបស់អាមេរិកត្រូវប្រមូលយកទៅដោយ Drone និង App របស់ DJI។
ក្នុងលិខិតប្រកាសរបស់ អាជ្ញាធរគយអន្តោប្រវេសន៍សហរដ្ឋអាមេរិកក៏បញ្ជាក់យ៉ាងច្បាស់ថា DJI កំពុងផ្ដោតប្រមូលទិន្នន័យពីតម្រូវការវត្ថុធាតុដើម និងគ្រឿងបរិក្ខារប្រើប្រាស់ជាប្រចាំរបស់ក្រុមហ៊ុនផ្លូវដែក អាកាសយានដ្ឋាន និងសាលាបង្វឹកទ័ពតាមបណ្ដារដ្ឋជាច្រើន ឲ្យទៅរដ្ឋាភិបាលចិនដើម្បីផលិតលក់នូវផលិតផលទាំងនោះ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់