ក្រោយលក់ទូរសព្ទធ្លាក់ចុះ LG សម្រេចប្ដូរប្រធានផ្នែកជាច្រើនរូបចេញភ្លាមៗ
- 2017-12-01 03:10:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយលក់ទូរសព្ទធ្លាក់ចុះ LG សម្រេចប្ដូរប្រធានផ្នែកជាច្រើនរូបចេញភ្លាមៗ
ចន្លោះមិនឃើញ
យោងតាមលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៧ របស់ក្រុមហ៊ុន LG បង្ហាញយ៉ាងច្បាស់នូវកំណើននៃការលក់ផលិតផលអេឡិចត្រូនិកគួរឲ្យកត់សម្គាល់ ប៉ុន្តែក្នុងនោះអត្រានៃការលក់ស្មាតហ្វូនរបស់ជើងខ្លាំងផ្នែកបច្ចេកវិទ្យាផលិតផលប្រើប្រាស់ក្នុងផ្ទះរបស់កូរ៉េនេះហាក់មានការធ្លាក់ចុះយ៉ាងខ្លាំង។
ទន្ទឹមការធ្លាក់ចុះនៃអត្រាលក់ស្មាតហ្វូនរបស់ LG នេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានសម្រេចផ្លាស់ប្ដូរប្រធានផ្នែកសំខាន់ៗជាច្រើននាក់ ហើយអ្នកទាំងនោះមានដូចជា៖
លោក Cho Jun-Ho ប្រធានក្រុមហ៊ុនទូរគមនាគមន៍ចល័តរបស់ LG ត្រូវជំនួសតំណែងដោយលោក Hwang Jeong-hwan អ្នកជំនាញផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ហើយគាត់ក៏ជាបុគ្គលសំខាន់កាលពី LG ចេញស្មាតហ្វូនដំបូងកាលពីឆ្នាំ ២០០៩។
លោក Dr. Skott Ahn ប្រធានផ្នែកបច្ចេកវិទ្យា និងត្រូវជំនួសតំណែងដោយលោក Dr. Park Il-pyung ដែលបច្ចុប្បន្នជាប្រធានផ្នែកផលិត Software របស់ LG។
លោក Han Chang-hee ឡើងតំណែងពីប្រធានផ្នែកទីផ្សារស្មាតហ្វូន ទៅជាប្រធានផ្នែកទីផ្សារអន្តរជាតិ ហើយលោក Brian Na នឹងក្លាយជាប្រមុខដឹកនាំ LG ប្រចាំទ្វីបអឺរ៉ុប៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់