កំពូលកីឡាកាស John Cena ចង់ចំណេញដាច់ចំណង ឥឡូវនេះ Ford ដាក់ពាក្យប្តឹងហើយ
- 2017-12-05 01:53:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលកីឡាកាស John Cena ចង់ចំណេញដាច់ចំណង ឥឡូវនេះ Ford ដាក់ពាក្យប្តឹងហើយ
ចន្លោះមិនឃើញ
កាលពីឆ្នាំទៅក្រុមហ៊ុន Ford បានជ្រើសរើសបុគ្គល ៥០០ រូបដែលអាចមានសិទ្ធទិញត្រកូល GT ស៊េរីថ្មីរបស់ខ្លួន។ ក្នុងនោះមានអ្នកកីឡាកាស John Cena ក៏ជាប់ឈ្មោះជាអ្នកជួយផ្សព្វផ្សាយមួយរូបឲ្យក្រុមហ៊ុនអាមេរិកខាងលើ។
លោកទទួលរថយន្តនៅថ្ងៃទី ២៣ កញ្ញា ឆ្នាំ ២០១៧ ប៉ុន្តែជាអកុសលមិនដល់ ១ ខែផង ចូលដល់ថ្ងៃទី ២០ តុលា ជើងខ្លាំងនៅ WWE មួយនេះ ក៏លក់រថយន្តនោះចេញទៅវិញ ខុសពីលក្ខខណ្ឌកំណត់របស់ក្រុមហ៊ុន ដែលយ៉ាងតិចហួស ២៤ ខែនៃការដឹកជញ្ជូនទើបលក់ចេញបាន ខណៈ Cena ក៏ចុះហត្ថលេខាលើកុងត្រារយៈពេល ២ ឆ្នាំជាមួយ Ford ដូចគ្នា។
ក្នុងលិខិតបណ្ដឹងបានសរសេរដូច្នោះថា "លោក Cena ធ្វើខុសច្បាប់ក្នុងការទទួលផលចំណេញពីការលក់រថយន្តចេញ ដោយធ្វើឲ្យ Ford រងការខូចខាតទាំងកេរឈ្មោះ, ការងារឯកអគ្គរដ្ឋទូតនិងទឹកចិត្តអតិថិជនជុំវិញការលក់ដូរមិនត្រឹមត្រូវ"។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ: