Liverpool ជួប​ Everton នៅ​ FA Cup ដោយ​ឡែក​ក្រុម​ខ្លាំង​ៗ​សុទ្ធ​តែ​មិន​ប៉ះ​គ្នា​

  • 2017-12-05 00:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាប់​ឆ្នោត​ការ​ប្រកួត​ FA Cup ជុំ​ទី​៣​បាន​ធ្វើ​រួច​រាល់​អស់​ហើយ​កាល​ពី​យប់​មិញ​ក្នុង​នោះ​ក្រុម​ខ្លាំង​ៗ​សុទ្ធ​តែ​មិន​ប៉ះ​គ្នា​លើកលែង​តែ​ Liverpool មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​ស្វាគមន៍ Everton។

កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ថ្ងៃ​ទី​ ៦ និង​ទី​​៧​ ខែ​មករា​ឆ្នាំ​២០១៨​ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​ទៅ​ជុំ​ទី​៤។ គូ​សំខាន់​ៗ​នៅ​ជុំ​នេះ​រួម​មាន​ ក្រុម​ខ្លាំង​ពី​អតីត​កាល​ Nottingham Forest ប៉ះ​ Arsenal, បិសាច​ក្រហម​ Manchester United ប៉ះ​ Derby County, Manchester City បើក​ទ្វារ​កីឡដ្ឋាន​ Etihad ទទួល​ Burnley។

តោ​ខៀវ​ Chelsea ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី Carrow Road សួរ​សុខ​ទុក្ខ Norwich City ស្របពេល​ Tottenham Hotspur ប៉ះ AFC Wimbledon។ គួរ​បញ្ជាក់​ថា​ Arsenal គឺ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ពាន​ធំ​លំដាប់​ទី​ពីរ​របស់​អង់គ្លេស​មួយ​នេះ៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ៉ុត