Ronaldo នឹង​លើក​ពាន​​ Ballon d'Or ទី​៥​លើ​កំពូល​​ប៉ម​ទួរអ៊ីហ្វែល

  • 2017-12-05 01:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo នឹង​ទទួល​ពាន​ Ballon d'Or លើក​ទី​៥​របស់​ខ្លួន​នៅ​លើ​កំពូល​ប៉ម​ទួរ​អ៊ីហ្វែល​ (Eiffel Tower) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បើ​យោង​តាម​សេចក្ដី​រាយការណ៍។

Ronaldo

ក្រោយ​ជួយ​ Real Madrid​ ការពារ​តំណែង​ជើង​ឯក​ Champions League បាន​សម្រេច​កាល​ពី​រដូវ​កាល​មុន​ ប្រភព​ព័ត៌មាន Mundo Deportivo បាន​ផ្សាយ​ថា​តារា​ឆ្នើម​វ័យ​៣២​ឆ្នាំ​នឹង​ទទួល​ពាន​ Ballon d'Or នៅ​លើ​សំណង់​អច្ឆរិយ​ស្ថិត​នៅ​កណ្ដាល​ទី​ក្រុង​ប៉ារីស​ដែល​មាន​វីរបុរស​បាល់ទាត់​បារាំង​ David Ginola ជា​អ្នក​ប្រគល់​ឲ្យ។​

រាប់​ទាំង​ពាន​លើក​នេះ​ផង​ Ronaldo មាន​កំណត់ត្រា​ឈ្នះ Ballon d'Or ស្មើ​គ្នា​៥​ដង​ជាមួយ​តារា​ឆ្នើម​ Lionel Messi របស់​ Barcelona។ តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​ធ្លាប់​ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ដែល​បង្កើត​ដោយ​ទស្សនាវដ្ដី​បារាំង​ ១ដង​ជាមួយ​ Manchester United និង​៣​ដង​ជាមួយ​ Real Madrid៕

ប្រភព៖ Give Me Sport   ប្រែសម្រួល៖ វីរ៉ុត