ស្ថិតិបង្ហាញ Man Utd អត់ Pogba ដូចនាគអត់ក្បាលអីចឹង
- 2017-12-05 02:00:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថិតិបង្ហាញ Man Utd អត់ Pogba ដូចនាគអត់ក្បាលអីចឹង
ចន្លោះមិនឃើញ
ក្រុម Manchester United នឹងត្រូវអវត្តមានខ្សែបម្រើឆ្នើម Paul Pogba ៣ប្រកួត ក្រោយពីកីឡាកររូបនេះទទួលបានកាតក្រហមកាលពីប្រកួតជាមួយ Arsenal ។ តើការអវត្តមានរបស់គេ អាចប៉ះពាល់ដល់ក្លឹបដែរឬទេ?
ជាក់ស្ដែងនៅរដូវកាលនេះ ក្រុមបិសាចក្រហមហាក់ដូចជាមានទម្រង់លេងល្អគ្រាន់បើ ចាប់តាំងពីបើករដូវកាលមក ដោយកំពុងឈរនៅចំណាត់ថ្នាក់លេខ២ក្នុងតារាងលីគកំពូលអង់គ្លេស ដេញពីក្រោយ Man City ។ យ៉ាងណាមិញ ទម្រង់លេងល្អនេះ គឺដោយសារតែមានកីឡាករថ្មីចូល និងការផ្លាស់ប្ដូរតំបន់លេងរបស់កីឡាករមួយចំនួនក្នុងក្រុម។ វត្តមាន Matic ពិតជាជួយ Man Utd បានច្រើនមែន នៅតំបន់បម្រើ ការពារ ដោយនេះគឺជារឿងល្អមួយ ធ្វើឱ្យ Pogba មានឱកាសច្រើន ដើម្បីឡើងទៅជួយខាងតំបន់ប្រយុទ្ធជាងរដូវកាលមុន។
តួយ៉ាងរដូវកាលនេះ បិសាចក្រហមលេងប្រយុទ្ធបានល្អ នឹងរកគ្រាប់បាល់បានច្រើនមែនទែន នៅពេលណាដែលមានវត្តមានរបស់Pogba ។ ស្ថិតិបង្ហាញថាឱ្យតែកីឡាករបារាំងរូបនេះចូលលេង បិសាចក្រហមតែងតែរកគ្រាប់បាល់យ៉ាងតិច៣គ្រាប់ក្នុង១ប្រកួត នៅ Premier League ហើយក្រុមមិនដែលចាញ់នោះទេ។ តែបើអត់មានរូបគេវិញ ១ប្រកួតរកបានត្រឹមតែ១,៥គ្រាប់ប៉ុណ្ណោះ និងភាគច្រើនស្មើទៀតផង។
មូលហេតុខាងលើនេះ អាចនឹងធ្វើឱ្យក្រុមរបស់លោក Jose Mourinho ពិបាកខ្លាំងក្នុងការប្រកួតតទល់ជាមួយក្រុមកំពូលតារាង Man City ដែលជាប្រកួតសំខាន់មែនទែន និងជាប្រកួតត្រូវការឈ្នះដាច់ខាតរបស់ Man Utd នៅថ្ងៃទី១០ខែធ្នូឆ្នាំ២០១៧នេះ៕