Mourinho៖ អ្នក​ចាំទី​ Man Utd ទាំង​៣​គឺ​​ល្អ​បំផុត​ក្នុង​លោក​ តែ​​ De Gea លេខ​៣​

  • 2017-12-05 02:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​សរសើរ​កូន​ក្រុម​របស់​ខ្លួន​ថា​បច្ចុប្បន្ន​ Manchester United មាន​អ្នក​ចាំទី​៣​រូប​ដែល​សុទ្ធ​តែ​ល្អ​បំផុត​ក្នុង​ពិភពលោក។

ក្រៅ​ពី​ David De Gea ដែល​ជា​អ្នក​ចាំទី​ដៃ​ទី​មួយ​នៅ​ Premier league ក្រុម​បិសាច​ក្រហម​នៅ​មាន​អ្នក​ចាំទី​ដៃ​ស្អិត​២​រូប​ទៀត​គឺ Sergio Romero និង​ Joel Pereira។ យ៉ាង​ណា ​ទោះ​​ De Gea ក្លាយ​ជា​វីរបុរស​​​សង្គ្រោះ​បាល់​គ្រោះថ្នាក់​ជា​ច្រើន​ពេល​ប៉ះ​ Arsenal ក៏​ដោយ​ក៏​​ Mourinho បាន​និយាយ​ថា​រូប​គេ​ត្រឹម​ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​ទី​៣​ប៉ុណ្ណោះ​របស់​ Man Utd បើ​និយាយ​ពី​ពាន UEFA Champions League។

“អ្នក​ចាំ​ទី​របស់​ខ្ញុំ​តែងតែ​ល្អ​បំផុត​ក្នុង​លោក ហើយ​ពេល​នេះ De Gea ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​ទី​៣។ នៅ​ Champions League កីឡាករ​ Romero គឺ​ល្អ​បំផុត​ទី​មួយ​ហើយ​ Pereira ទី​ពីរ​ និង​ De Gea ទី​បី​។ អ្នក​ចាត់​​ការ​សញ្ជាតិ​ព័រទុយហ្គាល់​អះអាង​ថា​ Romero នឹង​នៅ​តែ​លេង​ជា​ដៃ​ទី​មួយ​ក្នុង​ប្រកួត​ប៉ះ CSKA Moscow នៅ​យប់​នេះ៕

ប្រភព៖ Mirror   ប្រែសម្រួល៖ វីរ៉ុត