មកដឹងរឿងរ៉ាវខ្លះៗជុំវិញអនាគតភរិយា រិទ្ធ អូមេហ្គា មុនថ្ងៃចូលរោងជ័យ
- 2017-12-05 03:25:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងរឿងរ៉ាវខ្លះៗជុំវិញអនាគតភរិយា រិទ្ធ អូមេហ្គា មុនថ្ងៃចូលរោងជ័យ
ចន្លោះមិនឃើញ
អ្នកដឹកនាំសម្ដែងនៅផលិតកម្មថោន លោក ឃុន ធារិទ្ធ ហៅ រិទ្ធ អូមេហ្គា នឹងចូលរោងការបញ្ចប់ភាពនៅលីវថ្ងៃស្អែកនេះហើយជាមួយកូនក្រមុំអ្នកខេត្តបាត់ដំបង។
មុនឈានដល់ថ្ងៃចូលរោងការ រិទ្ធ អូមេហ្គា បានប្រាប់ Sabay ថា លោក និងអនាគតភរិយា បានប្រើពេលវេលាមើលចិត្តថ្លើមគ្នារយៈពេល១ ឆ្នាំ ក៏ស្រលាញ់ពេញចិត្តគ្នាទៅវិញទៅមក ដោយមិនបង្អង់យូរខ្លួនបានប្រាប់ចាស់ទុំឲ្យចូលស្ដីដណ្ដឹងតែម្ដងទៅ ព្រោះខ្លាចបុរសផ្សេងមកឆក់នាងយកទៅបាត់។
អ្នកដឹកនាំសម្ដែងផលិតកម្មថោនរូបនេះបញ្ជាក់ថា៖" ខ្ញុំជួបគាត់ដំបូងនៅពេលខ្ញុំទៅលេងខេត្តបាត់ដំបង ហើយបានជួបគាត់ ពេលហ្នឹងខ្ញុំមានកូនចិត្តមួយចាប់អារម្មណ៍ទៅលើគាត់បាត់ហើយ។ ក្រោយមកទើបខ្ញុំព្យាយាមទាក់ទងគាត់ សុំស្រលាញ់ និងមើលចិត្តគ្នាតែម្ដងទៅ"។
អនាគតភរិយា ឃុន ធារិទ្ធ ឈ្មោះ វ៉ាន់ សិលា ជាកូនអ្នកខេត្តបាត់ដំបង មានមុខរបរជាអ្នកនាំផលិតផលពីប្រទេសថៃមកចែកចាយបន្តក្នុងខេត្តបាត់ដំបង។
លោក ឃុន ធារិទ្ធ និង វ៉ាន់ សិលា នឹងចូលរោងការនៅថ្ងៃទីថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ ២០១៧ ខានស្អែកនេះនៅលើទឹកដីខេត្តបាត់ដំបង ដោយបានអញ្ជើញភ្ញៀវកិត្តិយសប្រុសស្រីឲ្យចូលរួមក្នុងពិធី ៨០០ នាក់។
ក្រោយពីបញ្ចប់មង្គលការនៅខេត្តបាត់ដំបង លោក និងភរិយា ត្រៀមមកកាត់ចំណងដៃនៅភ្នំពេញ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៧ នៅសណ្ឋាគារ សុខា ព្រមទាំងអញ្ជើញភ្ញៀវកិត្តិយសឲ្យចូលរួម ៨០០ នាក់ដូចនៅខេត្តបាត់ដំបងដែរ។ ក្នុងនោះមានអ្នកសិល្បៈប្រមាណ ៤០ តុតែប៉ុណ្ណោះ៕