រឿង​ សុភ័ណ្ឌ​ បក​ស្រាយ​​ថា​អត់​បាន​និយាយ​ដូច​គេ​ផ្សាយ​តាម​ហ្វេសបុក​នោះ​ទេ

  • 2017-12-05 07:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​ រឿង​ សុភ័ណ្ឌ​ ថា​ មិន​បាន​និយាយ​អួត​អាង​ដូច​ដែល​គេ​ចែកចាយ​តាម​ហ្វេសបុក​ «បើ​ជួប​គ្នា​លើក​ក្រោយ​នឹង​វ៉ៃ​ ធឿន​ ធារ៉ា​ ឲ្យ​សន្លប់​ម្ដង»​ នោះ​ទេ។​

កីឡាករ រឿង សុភ័ណ្ឌ អាវស

រឿង​ សុភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ លោក​មិន​បាន​និយាយ​ដូច​ទៅ​និង​អ្វី​ដែល​គេ​បាន​ផ្សព្វផ្សាយ​តាម​ហ្វេសបុក​នោះ​ទេ​ថា​ «បើ​ជួប​ ធឿន​ ធារ៉ា​ លើក​ក្រោយ​នឹង​ផ្ដួល​ឲ្យ​សន្លប់»​ ដូច​នេះ​ទេ​ លើក​ឡើង​នេះ​វា​ខុស​ការ​ពិត​ហើយ​ហាក់​ដូច​ជា​ហួត​ពេក​ហើយ។​ កីឡា​ប្រដាល់​ គេ​ហ្វឹកហាត់​ដូច​គ្នា​អញ្ចឹង​ហើយ​វ៉ៃ​គេ​ឲ្យ​សន្លប់​ស្រួលៗ​យ៉ាង​ម៉េច​ និយាយ​នេះ​ដូច​ជា​អួត​ពេក​ហើយ។​

កីឡាករ រឿង សុភ័ណ្ឌ

អ្នក​ប្រដាល់​មក​ពី​កំពង់ស្ពឺ​រូប​នេះ​បន្ថែម​ថា​ លោក​ក៏​មាន​គ្មាន​គំនុំ​អ្វី​ជា​មួយ​សិស្ស​ប្អូន​ ធឿន​ ធារ៉ា​ នោះ​ដែរ​ ការ​ប្រកួត​មាន​ចាញ់​មាន​ឈ្នះ​ ណា​មួយ​ខ្លួន​រឹតតែ​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ​ ពេល​ដែល​ឃើញ​មាន​កីឡាករ​ស្រករ​ក្រោយ​មាន​សមត្ថភាព​ដូច​នេះ។​

កីឡាករ ធឿន​ ធារ៉ា ពេលឈ្នះ រឿង សុភ័ណ្ឌ

កីឡាករ​ រឿង​ សុភ័ណ្ឌ​ ជា​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ គេ​មក​ពី​ក្លឹប​ម្ដុដ​រាជសីហ៍​ ហើយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​រូប​គេ​ចាញ់​កីឡាករ​វ័យ​ក្មេង​ទើប​លេច​មុខ​ ធឿន​ ធារ៉ា​ ដោយ​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៧​ នៅ​ឯ​វិហារសួគ៌​ ខេត្ត​កណ្ដាល៕​

អត្ថបទ៖ នួន ស៊ីណា​