បង​ស្រី ដេនី ក្វាន់ ទម្លាយតម្លៃ​​វះកាត់​កែ​សម្ផស្ស​​​ទម្រាំ​បានស្អាត​ដូច​បច្ចុប្បន្ន

  • 2017-12-05 06:44:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នឹង​ទទួល​បាន​រូប​រាង​ស្រស់​ស្អាត​​ និង​ពេញ​ចិត្ត​ដូច​បច្ចុប្បន្ន​នេះ​ បង​ស្រី ដេនី ក្វាន់ អ្នក​នាង ចោម ច័ន្ទ បាន​​ចំណាយ​ថវិកា​ខ្ទង់​ម៉ឺន​ដុល្លារ​ ដើម្បី​កែកុន​វះកាត់​មុខ​ធម្មជាតិ​ ត្រង់​ចំណុច​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ចេញ​។

ជាក់​ស្ដែង​ថ្មី​ៗ​នាង នាង​បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូប​ថត​ប៉ុន្មាន​សន្លឹក​​ប្រាប់​អំពី​ថ្លៃ​ចំណាយ​ ធ្លាប់​វះ​កាត់​កន្លង​មក នៅ​មន្ទីរ​វះកាត់​កែសម្ផស្ស​​នៅ​ប្រទេស​ថៃ​ ដើម្បី​ទទួល​បាន​ទម្រង់​មុខ​អក្សរ​ V ដោយ​​​ធ្វើ​ការ​វះកាត់​ឆ្អឹង​ថ្គាម​​ ព្រោះ​ចង់​​បាន​មុខ​ស្អាត​ដូច​តួ​កូរ៉េ​ ក្នុង​តម្លៃ ១០២ ០០ ដុល្លារ​អាមេរិក​(មួយ​ម៉ឺន​ពីរ​រយ​ ដុល្លារ​អាមេរិក)។

ក្រៅ​ពី​ចំណាយ​ទៅ​លើ​ថ្លៃ​ វះកាត់​ អ្នកនាង ចោម ច័ន្ទ ក៏​បាន​ចំណាយ​ទៅ​លើ​ថ្លៃ​ថែ​ទាំ​ ហូប​ចុក ស្នាក់​នៅ​ប្រទេស​ថៃ​​​បន្ថែម​ទៀត​​ចំនួន​​ ៥០០០ ដុល្លារ​។ ដូច្នេះ​​​ថ្លៃ​ចំណាយ​ទៅ​លើ​សម្ផស្ស​​ទាំង​អស់​សរុប ១៥២ ០០០ ដុល្លារ​។​

“ថ្ងៃ​នេះ​ខ្ញុំ​សុំ​ធ្វើ​ការ​បង្ហាញ​ថ្លៃ​វះកាត់​របស់​ខ្ញុំ​ អ៊ីចឹង​សម្រាប់​អ្នក​មាន​លុយ​គឺ​មិន​ច្រើន​ទេ ដើម្បី​ប្ដូរ​យក​ភាព​ស្រស់​ស្អាត​មក​វិញ​ជាមួយ​ភាព​ជឿ​ជាក់​ សុវត្ថិភាព ហើយ​លទ្ធផល​ដែល​ទទួល​បាន​គឺ​ជា​ទី​គាប់​ចិត្ត​ ធម្មជាតិ​ផ្ដល់​ឲ្យ​គឺ​មិន​គ្រប់​ដប់​ឡើយ។ ដូច្នេះ​ត្រូវ​កែ​ច្នៃ​បន្ថែម​ទើប​ជា​ការ​ល្អ​ ប្រសើរ សម្រាប់​ភាព​ស្រស់​ស្អាត​របស់​ខ្ញុំ​គឺ​ចំណាយ​ត្រឹម​តែ​ ១០២ ០០ និង​ថ្លៃ​ស្នាក់​នៅ​ថែ​ទាំ​ចាយ​វាយ​ ៥ ០០០​ដុល្លារ​ អ៊ីចឹង​សរុប​ ១៥ ២០០ ដុល្លារ​"។ នេះ​បើ​តាម​ បង​ស្រី ដេនី ក្វាន់ បញ្ជាក់​នៅ​លើ​ហ្វេស​ប៊ុក​។​

ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធ​តម្លៃ​កែសម្ផស្ស​សាមី​ខ្លួន អ្នកនាង ចោម ច័ន្ទ មិន​អាច​ទាក់​ទង​​​សុំ​ការ​បក​ស្រាយ​បាន​ទេ។​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​ ចោម ច័ន្ទ

អត្ថបទថ្មី