Facebook អាប់ដែត​មួយ​ប្រាវ គាំង Messenger ផ្អើល​អ្នក​ប្រើ​ពេញ​ទឹក​ពេញ​ដី

  • 2017-12-05 13:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ក្នុង​ស្រុក​ជា​ច្រើន​ពាន់​នាក់ កំពុង​បង្ហោះ​សារ​ខឹង​សម្បារ​បញ្ហា Messenger ឬ Message Inbox នៃ Facebook មិន​ដំណើរការ ទាំង​លើ​ស្មាតហ្វូន​និង​កុំព្យូទ័រ។ មិន​ទាន់​មាន​ការ​បកស្រាយ​ជាក់លាក់​ពី​ដើម​ចោទ​នៃ​បញ្ហា​នេះ​នៅ​ឡើយ ប៉ុន្តែ​តាម​ប្រភព​​ខ្លះ​បាន​ឲ្យ​ដឹង​ថា អាច​មក​ពី​ការ Update នៃ​កំណែ Messenger Kids ថ្មី​សម្រាប់​កុមារ​ក្រោម​អាយុ ១៣ ឆ្នាំ។​

ម្ល៉ោះ​នេះ​ជា​សារ​ចែក​រំលែក​មួយ​សម្រាប់​អ្នក​រាល់​គ្នា ជៀសវាង​មាន​ការ​យល់​ច្រឡំ​ថា​មក​ពី​បញ្ហា Error ប្រការ​ណា​មួយ លើ​គណនី​ខ្លួន​តែ​ម្នាក់​ឯង។​

ចំពោះ​មូលហេតុ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ ក្រុមការងារ​នឹង​ចុះ​ផ្សាយ​នៅពេល​ក្រោយ​បន្ត​ទៀត៕

អ្នក​ប្រើ​ Messenger ដែល​បាន​ជួប​បញ្ហា​អំបាញ់​មិញ​

អត្ថបទ៖ កៅ រក្សា​