Angelina Jolie ថាខ្លួន​មាន​សម្ពាធ​ ពេល​មិន​ទាន់​លែង​លះ​ Brad Pitt

  • 2017-12-06 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង Angelina Jolie ទើប​តែ​បង្ហាញ​ពី​អារម្មណ៍​ចំពោះ​អតីត​ស្វាមី​ថ្មីៗ​នេះ​ ជាមួយ​នឹង​កិច្ច​សម្ភាសន៍​ជាមួយ ទស្សនាវដ្ដី The Hollywood Reporter។

Angelina និង​ស្វាមី​ Brad Pitt បែក​បាក់​គ្នា​តាំង​ពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ​បន្ទាប់​ពី​រៀប​ការ​បាន​ ២​ឆ្នាំ​និង​មាន​កូន​ទាំង​អស់​ដល់​ទៅ​ ៦។ ក្រោយ​ពី​មាន​បញ្ហា​ជាច្រើន​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ស៊ើប​អង្កេត​ពី FBI ផង​នោះ​ តារា​រូប​នេះ​បាន​បង្ហាញ​ពី​ទំនាក់​ទំនង​របស់​ពួក​គេ​។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ The Hollywood Reporter នោះ​ Angelina ត្រូវ​បាន​គេ​សាក​សួរ​អំពី​ការងារ​ដែល​នាង​បាន​ធ្វើ​ជាមួយ​ Brad Pitt ក្នុង​រឿង "By the Sea” ពេលពួក​គេ​បាន​ចូល​រួម​សម្ដែង​ជាមួយ​គ្នា ដោយ​បាន​ឆ្លើយ​តប​ថា​ បញ្ហា​ផ្សេងៗ​ក្នុង​ជីវិត​គូ​របស់​ពួក​គេ​ បាន​បង្ហាញ​ចេញ​យ៉ាង​ខ្លាំង​ខណៈ​ពេល​កំពុង​ផលិត​ភាព​យន្ត​នោះ។ Angelina ពន្យល់​បែប​នេះ​ថា៖ "ពួក​យើង​បាន​ជួប​គ្នា​ និង​ធ្វើ​ការ​ជាមួយ​គ្នា ហើយ​ពួក​យើង​ពិត​ជា​សហការ​គ្នា​ធ្វើ​ការ​បាន​ល្អ... ខ្ញុំ​​ធ្លាប់​មាន​បំណង​ចង់​ធ្វើ​ការ​សំខាន់​ជាមួយ​គ្នា... ខ្ញុំ​គិត​ថា​វា​អាច​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ សម្រាប់​ឲ្យ​ពួក​យើង​អាច​ទាក់​ទង​គ្នា​បាន​ល្អ"។

តារា​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា៖ "​ពេល​ខ្លះ​មើល​ទៅ ពួក​យើង​ដូច​ជា​បាន​សិក្សា​ពី​ចំណុច​ខ្លះៗ។ ពេល​នោះ​ក៏​​មាន​សម្ពាធ​មួយ​ ដែល​បាន​កើត​ឡើង​ប៉ុន្តែ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​សាច់​រឿង​នោះ​ទេ។ វា​ជា​អ្វី​ដែល​ពួក​យើង​កំពុង​តែ​ត្រូវ​ដោះ​ស្រាយ​ជាមួយ​គ្នា.... អ្វី​ដែល​កើត​ឡើង​ព្រោះ​តែ​មូលហេតុ​ផ្សេងៗ​ ហើយ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់...ថា​តើ​ហេតុ​អ្វី​ខ្ញុំ​សរសេរ​រឿង​នេះ​ដូច​គ្នា​នឹង​អារម្មណ៍​ខ្ញុំ​ម្ល៉េះ? ហេតុ​អ្វី​បាន​ជា​ពួក​យើង​មាន​អារម្មណ៍​បែប​នេះ​ពេល​ពួក​យើង​កំពុង​ផលិត​រឿង​នេះ? ខ្ញុំ​ក៏​មិន​យល់​ច្បាស់​ដែរ។"

នាង​ក៏​បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​​ពិត​ជា​រីករាយ​ដែល​បាន​ចូលរួម​ថត​រឿង​នេះ​ជាមួយ​គ្នា ព្រោះ​យើង​បាន​ស្វែង​យល់​​ចំណុច​ខ្លះ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ទោះ​បី​ជា​វា​មិន​អាច​ដោះ​ស្រាយ​បញ្ហា​អ្វី​បាន ក៏​ប៉ុន្តែ​ពួក​យើង​បាន​ទាក់​ទង​គ្នា​នូវ​អ្វីៗ ដែល​គួរ​តែ​ទាក់ទង​ជាមួយ​​គ្នា​ទៅ​វិញ​ទៅ​មក។"

ភាពយន្ត "By the Sea” បាន​បញ្ចេញ​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ​ដែល​ទទួល​បាន ពេល​ចិត្ត​និង​មិន​ពេញ​ចិត្ត​ខ្លះ​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​ភាពយន្ត៕

Trailer រឿង "By the Sea"៖

អាន​អត្ថបទ៖

ប្រភព៖ marieclaire   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី