​កែវ សុខផេង​ ប្រហែល​ជា​ចេញ​ទៅលេង​ក្រៅ​ប្រទេស​ដាច់​ឆ្នាំ​នេះ

  • 2017-12-06 03:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ជម្រើស​ជាតិ​កម្ពុជា​ និង​ភ្នំពេញ​ក្រោន​ កែវ សុខផេង​ អាច​នឹង​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ បន្ទាប់​ពី​មាន​​​​ក្លឹប​​​៣​ប្រទេស​ក្នុង​តំបន់​អាស៊ាន​​​បាន​ចាប់​អារម្មណ៍​​ចង់​បាន​រូប​គេ។

កែវ សុខផេង

កែវ សុខផេង​បាន​ប្រាប់​ថា ​រូប​គេ​មាន​ក្លឹប​​នៅ​ប្រទេស​​ថៃ​ សិង្ហបុរី​ និង​ម៉ាឡេស៊ី​បាន​​​ចាប់​អារម្មណ៍​ចង់​បាន​រូប​គេ​ទៅ​លេង​សម្រាប់​រដូវ​កាល​ក្រោយ។ ​រូប​គេ​មិន​អាច​ប្រាប់​ឈ្មោះ​ក្លឹប​​ទាំង​នោះ​បាន​ឡើយ​ ពី​ព្រោះ​​វា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ច្បាស់​ ប៉ុន្តែ​ក្លឹប​ទាំង​នោះ​សុទ្ធ​តែ​លេង​នៅ​លីគ​កំពូល​របស់​ប្រទេស។

ពេល​សួរ​ថា តើ​ក្នុង​ចិត្ត​ កែវ សុខផេង​ ចង់​លេង​នៅ​ក្នុង​ស្រុក​ ឬ​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​សម្រាប់​រដូវ​កាល​ក្រោយ? កីឡាករ​រូប​នេះ​ឆ្លើយ​ថា​ ៖«សំខាន់​​ប្រហែលជាខ្ញុំចេញទៅក្រៅប្រទេសឆ្នាំនឹងបង»។ កីឡាករ​រូប​នេះ​បញ្ជាក់​ថា ៖«ប្រហែល​ដាច់​ឆ្នាំ​នឹង​បង ​ប៉ុនែ្ត​សុំលាក់​សិន​បង»។

ដូច្នេះ​មាន​ន័យ​ថា កែវ សុខផេង​ កំពុង​ស្ថិត​នៅ​លើ​​ផ្លូវ​ដែល​​​អាច​ចេញ​ទៅ​​ប្រកប​អាជីព​បាល់ទាត់​របស់​ខ្លួន​ឲ្យ​​ក្លឹប​ណា​មួយ​ក្នុង​ចំណោម​ប្រទេស​ថៃ សិង្ហបុរី និង​ម៉ាឡេស៊ី​ សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ៕

កែវ សុខផេង លើ​ទី​លាន

អត្ថបទ៖ ជាន ចាន់រ៉ា