កំពូល​តារា​ចម្រៀង​ស្រី​១០​រូប រក​ចំណូល​បាន​ច្រើន​ជាង​គេ​ឆ្នាំ ២០១៧

  • 2017-12-06 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គិត​មក​ដល់​ពេល​នេះ តារា​ស្រី​ទាំង​១០​រូប​នេះ​ពិត​ជា​មាន​សមត្ថភាព​រក​ចំណូល​បាន​ច្រើន​ខ្លាំង រហូត​ដល់​ខ្ទង់​រយ​លាន​ដុល្លារ​ឯណោះ នេះ​បើ​តាម​ប្រភព​ពី​ទស្សនាវដ្ដី Forbes។

Beyonce គឺ​ជា​តារា​ចម្រៀង​ស្រី​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ដល់​ទៅ ១០៥​លាន​ដុល្លារ​ឯណោះ។ ចំណូល​នេះ​បាន​មក​ពី​ការ​ប្រគំ​តន្រ្តី​ទេសចរណ៍​របស់​នាង​ ទូទាំង​ពិភពលោក​ ធ្វើ​ឲ្យ​ចំនួន​ទឹក​ប្រាក់​នាង​ច្រើនជាង​ Adele និង Taylor Swift ដែល​ពួក​គេ​សុទ្ធ​តែ​រក​ចំណូល​បាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់៕

មក​ដឹង​ទាំង​អស់​គ្នា ក្រៅ​ពិីតារា​ស្រី​ ៣​នាក់​នេះ​ មាន​អ្នកណា​ទៀតដែល​អាច​រក​ចំណូល​បាន​ច្រើន​៖

Barbra Steisand ចំណូល​ ៣០​ លាន​ដុល្លារ
Katy Perry ចំណូល ៣៣ លាន​ដុល្លារ
Britney Spears ចំណូល ៣៤​ លាន​ដុល្លារ
Rihanna ចំណូល​ ៣៦ លាន​ដុល្លារ
Dolly Parton ចំណូល ៣៧​ លាន​ដុល្លារ
Jennifer Lopez ចំណូល ៣៨ លាន​ដុល្លារ
Celien Dion ចំណូល ៤២ លាន​ដុល្លារ​
Taylor Swift ចំណូល​ ៤៤ លាន​ដុល្លារ
Adele ចំណូល​ ៦៩​ លាន​ដុល្លារ
Beyonce ចំណូល ១០៥ លាន​ដុល្លារ

អាន​អត្ថបទ៖

ប្រភព៖ Forbes   ប្រែ​សម្រួល៖ ធារ៉ូ