សុខ​ៗ ​Selena Gomez ប្ដូរ​​គណនី​ Instagram ពី​បើកចំហរ មក​ជា​ឯកជន​វិញ

  • 2017-12-06 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ០៤ ខែ​ធ្នូ​កន្លង​ទៅ​នេះ តារា​ចម្រៀង Selena Gomez បាន​​សរសេរ​នៅ​លើ​ Stories ក្នុង​គណនី​ Instagramថា នាង​ចង់​មាន​ពេល​សម្រាប់​ខ្លួន​ឯង​ខ្លះ។

ដោយឡែក​ថ្មី​ៗ​នេះ​ដែរ អ្នក​គាំ​ទ្រ​របស់​នាង​បាន​សង្កេត​ឃើញ​ថា នាង​បាន​​ប្ដូរ​គណនី Instagram របស់​នាង​ទៅ​ជា​គណនី​ឯកជន​វិញ។ តែ​រឿង​ដែល​ល្អ​នោះ​គឺ​ថា ប្រសិន​បើ​ប្រិយមិត្ត​បាន​តាម​ដាន​គណនី​របស់​នាង​ហើយ​នោះ ប្រិយមិត្ត​នៅ​តែ​​អាច​មើល​ឃើញ​ការ​បង្ហោះ​របស់​នាង​ដដែល ប៉ុន្តែ​សម្រាប់​អ្នក​ថ្មី គឺ​មិន​អាច​ចូល​មើល​បាន​ឡើយ។

រឿង​ហេតុ​នៃ​ការ​ផ្លាស់​ប្ដូរ​គណនី​របស់​នាង​នេះ អាច​បណ្ដាល​មក​ពី​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ នាង​មាន​ការ​ខឹង​សម្បា​ជា​ខ្លាំង​ជាមួយ​នឹង​ទស្សនាវដ្ដី  Billboard។

បើ​តាម​រូប​ភាព​នៅ​​លើ Stories ក្នុង​គណនី​របស់​នាង តារា​ស្រី​រូប​នេះ បាន​ថត​យក​​​ពាក្យ​ពេចន៍​ក្នុង​វគ្គ​ដំបូង​នៃ​អត្ថបទ​មួយ​របស់​ទស្សនាវដ្ដី​​ដែល​បាន​សរសេរ​ថា​នាង​ទុក​តុក្កតា​ខ្លា​ឃ្មុំ​យ៉ាង​ធំ​មួយ​​ចោល​នៅ​ក្នុង​ផ្ទះ​បាយ ហើយ​​តុក្កតា​នោះ​ជា​កាដូ​ដែល​នាង​មិន​ចង់​ទទួល​យក។ ក្រោយ​មក​ នាង​បាន​សរសេរ​នៅ​លើ​រូប​ភាព​ដែល​នាង​បាន​ថត​នោះ​ថា៖ “ខ្ញុំ​គ្មាន​ថ្ងៃ​ឲ្យ​នរណា​ម្នាក់​​ទាយ​សម្ដី​របស់​ខ្ញុំ​បាន​ទៀត​ទេ។ ឬ​ក៏​ឲ្យ​ពួក​គេ​ចូល​មក​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ទៀត​។ វា​ពិត​ជា​ឈឺ​ចាប់​ណាស់។ អ្វី​ដែល​ឡប់​ជាង​នេះ​ទៀត​គឺ​ថា គ្មាន​នរណា​ម្នាក់​​យល់​ពី​ចិត្ត​របស់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​និយាយ​អ្វី​មួយ​នោះ។”

ការ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​នាង​នេះ​​ ពិត​ជា​ធ្វើ​ឲ្យ​នាង​ខឹង​ជា​ខ្លាំង​​ព្រោះ​​​​ព័ត៌មាន​បាន​ផ្សព្វ​ផ្សាយ​ពាស​ពេញ​គេហទំព័រ​សង្គម​នោះ​វា​លើស​​ពី​អ្វី​ដែល​នាង​រំពឹង​ទុក​។ កំហឹង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ម្ចាស់​បទ "Same Old Love” រូប​នេះ​សម្រេច​ចិត្ត​បិទ​​គណនី​ Instagram របស់​នាង​ពី​សាធារណៈ មក​ជា​គណនី​ឯក​ជន​វិញ​នោះ៕

ចុចអាន៖

ប្រភព៖ Hollywoodlife   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម