ទីបំផុត​ Selena ចេញ​មុខ​បក​ស្រាយ​រឿងរ៉ាវជាមួយ​​​ The Weeknd និង​ Justin ហើយ

  • 2017-12-01 03:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង​របស់​ Disney បាន​ចេញ​និយាយ​បក​​ស្រាយ​ពី​រឿង​របស់​នាង​ទាក់​ទង​មិត្ត​ប្រុស​បច្ចុប្បន្ន (Justin Bieber)និង​អតីត​មិត្ត​ប្រុស​( The Weeknd) របស់​នាង​អំឡុង​ពេល​ថត​រូប​ទំព័រ​មុខ​ឲ្យ​ទស្សនាវដ្ដី  Billboard ។

តារា​វ័យ​២៥​ឆ្នាំ​ Selena Gomez ​បាន​និយាយ​ថា៖ “អ្វី​ដែល​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​នោះ​គឺ​មិត្ត​ភាព​ពិត​ប្រាកដ​​ (រវាង​ខ្ញុំ​និង​ The Weeknd)។ ខ្ញុំ​ពិត​ជា​មិន​ធ្លាប់​​ឆ្លង​កាត់​រឿង​ដូច​នេះ​ពី​មុន​មក​ទេ។ ពួក​យើង​បាន​បញ្ចប់​វា​ក្នុង​នាម​ជា​មិត្ត​ភក្តិ​ល្អ ហើយ​វា​ពិត​ជា​ល្អ​ខ្លាំង​ណាស់​​ក្នុង​ការ​លើក​ទឹក​ចិត្ត​ និង​មើល​ថែ​គ្នា​កន្លង​មក។ វា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ”។

ងាក​មក​និយាយ​​ពី​រឿង​មិត្ត​ប្រុស​បច្ចុប្បន្ន​របស់​នាង​វិញ តារា​ស្រី​រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​អាយុ​២៥​ឆ្នាំ​ហើយ ខ្ញុំ​មិនមែន​​អាយុ ១៨, ១៩ ឬ​ក៏​២០​ឆ្នាំ​​ទៀត​ទេ។ ខ្ញុំ​ការពារ​មនុស្ស​ដែល​ពាក់​ព័ន្ធ​ក្នុង​ជីវិត​ខ្ញុំ។ ដូច្នេះហើយ​ពី​មុន​មក វា​ប្រហែល​ជា​​អាច​ថា​បង្ខំ​ចិត្ត​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ។ ប៉ុន្តែ​មិន​មែន​មាន​​ន័យ​ថា​​ការ​ខ្វល់​ខ្វាយ​ពី ​នរណា​ម្នាក់​វា​នឹង​បាត់​បង់​ទៅ​នោះ​ទេ"។

ត្រឡប់​ទៅ​ប៉ុន្មាន​ខែ​មុន​នេះ ម្ចាស់​បទ “Good For You” បាន​បែក​បាក់​ពី​អតីត​មិត្ត​ប្រុស (The Weeknd) ​របស់​នាង​​ ​ ប៉ុន្តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​នាង​ក៏​បាន​ចាប់​ផ្ដើម​ទំនាក់​ទំនង​ថ្មី​ជា​មួយ​ Justin Bieber ដែល​ធ្លាប់​ជា​​មិត្ត​ប្រុស​របស់​នាង​ពី​មុន​ដែរ​នោះ ដែល​នាំ​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​ និង​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង៕

ចុចអាន៖

ប្រភព៖ Mirror   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម