ដឹងមូលហេតុ Selena Gomez និង Justin Bieber មិនចេញក្រៅជាមួយគ្នា
- 2017-11-28 08:26:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុ Selena Gomez និង Justin Bieber មិនចេញក្រៅជាមួយគ្នា
ចន្លោះមិនឃើញ
នៅថ្ងៃបុណ្យThanksgiving តារាចម្រៀង Justin Bieber និង Selena Gomez បាននៅដាច់ឆ្ងាយពីគ្នា។Justin ត្រូវបានគេប្រទះឃើញលេង Hockyជាមួយក្រុមមិត្តរួមវិទ្យាល័យមួយក្រុមនៅកាណាដា ចំណែក Selena វិញជួបជុំគ្រួសារនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។
បើតាម E News ឲ្យដឹងថា ពួកគេទាំងពីរចង់ចំណាយពេលថ្ងៃបុណ្យ Thanksgiving នៅផ្ទះ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេល្អ ដូច្នេះការជួបជុំគ្រួសាររៀងៗខ្លួនក្នុងថ្ងៃឈប់សម្រាកគឺជារឿងល្អបំផុត។
Selena មានអារម្មណ៍ថា វាហាក់ឆាប់ពេកហើយក្នុងការនាំ Justin ទៅផ្ទះនាងនៅរដ្ឋ Texas ម្យ៉ាងគ្រួសារ នាងមិនសប្បាយចិត្តនឹងការវិលមកត្រូវគ្នាវិញជាមួយ Justin Bieber នោះទេ"។
ជាមួយគ្នានោះ Justin បាននិយាយថា ខ្លួនចង់នៅជាមួយ Selena ថ្ងៃបុណ្យណូអែល ប៉ុន្តែមិនដឹងថា ត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីឱ្យគ្រួសារ Selena ទទួលយកខ្លួននោះទេ ។
បើយោងតាម E News ត្បិតមិនបានចេញក្រៅជាមួយគ្នា តែអ្នកទាំងពីរនៅតែរក្សាទំនាក់ទំនង និងជជែកតាម Facetimed។