Selena Gomez បង្ហោះ​រូប​ភាព​១សន្លឹក​ចង់​ឆ្លើយ​តប​ទៅ​ The Weeknd?

  • 2017-11-30 10:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Selena Gomez បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​កាល​ពី​ពេល​ថ្មី​ៗ​នេះ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​មួយ​ចំនួន​ជឿ​ជាក់​ថា​រូប​នោះ​អាច​​និយាយ​បញ្ឆិត​បញ្ឆៀង​ដាក់​អតីត​មិត្ត​ប្រុស​នាងThe Weeknd។

កាល​ពី​ថ្ងៃ​ពុធ ម្ចាស់​បទ “Come Get It” រូប​នេះ​បាន​បង្ហោះ​រូប​ភាព​ខ្លួន​នាង​ផ្ទាល់​ដែល​អង្គុយ​លើ​ជណ្ដើរ អម​ជាមួយ​ឃ្លា​ថា៖ "សុំ​ទោស​គ្រប់​យ៉ាង"។ ភ្លាម​ៗ​​នោះ​ដែរ អ្នក​គាំ​ទ្រ​របស់​នាង​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង រហូត​អ្នក​ខ្លះ​គិត​ថា​​នាង​ប្រហែល​បង្ហាញ​តម្រុយ​បទ​ចម្រៀង​ថ្មី ខណៈ​អ្នក​គាំ​ទ្រ​មួយ​ចំនួន​ទៀត​គិត​ថា​ នាង​និយាយ​ដោយ​ចង់​សំដៅ​ដល់​តារា​ចម្រៀង​សញ្ជាតិ​កាណាដា The Weeknd។ ជា​ការ​ពិត​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ The Weeknd ក៏​បាន​លុប​រូបភាព​របស់​លោក​និង​អតីត​មិត្ត​ស្រី​រូប​នេះ​ចោល​អស់​គ្មាន​សល់​ ខុស​ពី​ Selenaដែល​មិន​ទាន់​លុប​រូប​ភាព​របស់​នាង​និង​អតីត​មិត្ត​ប្រុស​រូប​នេះ​នៅ​ឡើយ​ទេ។

តារា​ចម្រៀង Selena Gomez និង​អតីតគូស្នេហ៍ (The Weeknd) បាន​បញ្ចប់​ទំនាក់​ទំនង​គ្នា​អស់​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ ស្របពេល​នាង​វិល​ត្រលប់​រក​ Justin Bieber វិញ៕

all apologies

A post shared by Selena Gomez (@selenagomez) on

ប្រភព៖ Mirror   ប្រែសម្រួល៖ អន សុភក្ត្រា