Selena Gomez ទទួល​ពាន​នារី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៧​​ពី​ Billboard ទាំង​ទឹក​ភ្នែក

  • 2017-12-01 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ពាន​រង្វាន់​នារី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៧​​របស់ Billboard បាន​ទៅ​លើ​តារា​ចម្រៀង​ Selena Gomez ហើយ​ពាន​នេះ​ត្រូវ​បាន​​ប្រកាស​ដោយ​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​នាង​ ២​រូប គឺ​ Elle Fanning និង​Francia Raisa។

អំឡុង​ពេល​ឡើង​ទទួល​ពាន​រង្វាន់ ក្នុង​កម្មវិធី​ “Billboard‘s Women in Music” តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា៖ "និយាយ​តាម​ត្រង់​ទៅ​ចុះ ខ្ញុំ​គិត​ថា​ Francia គួរ​តែ​ទទួល​បាន​ពាន​រង្វាន់​នេះ​បាន​ត្រូវ​ ព្រោះ​នាង​បាន​សង្គ្រោះ​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​អរ​គុណ​ដល់​​ក្រុម​ការងារ​​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ ដែល​ពួក​គេ​​តែង​តែ​នៅ​ក្បែរ​ខ្ញុំ​នៅ​ពេល​​ខ្ញុំ​មាន​ការ​លំបាក"។

តារា​វ័យ​២៥​ឆ្នាំ​នេះ​បាន​បន្ថែម​ទៀត​ថា៖ "ខ្ញុំ​ពិត​ជា​គោរព​តំណែង​របស់​ខ្ញុំ​ក្នុង​ការងារ​នេះ​ខ្លាំង​ណាស់។ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​រាល់​គ្នា​ដឹង​ថា​ខ្ញុំ​គោរព​គោលការណ៍​ដែល​ខ្ញុំ​មាន​ជា​ខ្លាំង ខ្ញុំ​មិនដែល​ស្ងប់​ស្ញែង​អ្វី​ជា​ជាង​ក្លាយ​ជា​នារី​ម្នាក់​ដែល​ប្រចាំ​ការងារ​ផ្នែក​នេះ​ទេ។ ខ្ញុំ​ពិត​ជា​គោរព​ ដឹង​គុណ​ដល់រៀម​ច្បង​ចាស់​ៗ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ខ្ញុំ​​កន្លង​មក"។

តារា​​ចម្រៀង Selena Gomez បាន​ជាប់​ឈ្មោះ​​ក្នុង​តារាង​ពាន​រង្វាន់​នារី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៧​​រួម​ជាមួយ​តារា​ល្បី​ៗ​ផ្សេង​ៗ​ទៀត​ដូច​ជា​ Taylor Swift , Pink, Fergieនិង Beyoncé៕

ប្រភព៖ Eonline   ប្រែសម្រួល៖ អន សុភក្ត្រា