មក​ស្គាល់​កម្មវិធី​ទូរសព្ទ​ ឈរលំដាប់លេខ១ របស់​ខ្មែរ ផ្ដល់​ទាំង​ព័ត៌មាន​គ្រាអាសន្ន ទាំងសុខភាព និង​ពេទ្យ

  • 2017-12-06 04:14:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Healthtime Corp បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​កម្មវិធី​ទូរសព្ទ​ថ្មី​មួយ​ឈ្មោះ​ថា Healthogo កាល​ពី​ខែ​សីហា ដែល​អាច​ទាញ​យក​ពី App Store ឬ Play Store បាន​ឥត​គិត​ថ្លៃ ដោយ​កម្មវិធី​នេះ នឹង​ផ្ដល់​ព័ត៌មាន​ជា​ច្រើន​ទាក់ទង​សុខភាព ដូចជា៖

  • លេខ​ទំនាក់​ទំនង​ក្នុង​គ្រា​មាន​អាសន្ន ដូចជា​មន្ទីរពេទ្យ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ជាដើម
  • ស្វែងរក​គ្លីនិក និង​មន្ទីរពេទ្យ តាម​ឯកទេស សេវាកម្ម និង​ឈ្មោះ​វេជ្ជបណ្ឌិត អម​ដោយ​ផែនទី
  • ស្វែង​រក​អាការៈ ជំងឺ​សុខភាព​ផ្លូវចិត្ត និង​គន្លឹះ​ក្នុង​ការ​រស់នៅ​ផ្សេងៗ ដែល​ផ្ដល់​ដោយ​សហគមន៍​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល Healthtime
  • ទទួល​ការ​បញ្ចុះ​តម្លៃ​សម្រាប់​សេវាកម្ម​សុខភាព​ផ្សេងៗ
  • ក្រៅ​ពី​មុខងារ​សំខាន់ៗ​ខាង​លើ អ្នក​ក៏​អាច​សាកសួរ​សំណួរ​ផ្សេងៗ​ក្នុង​ទំព័រ​គ្លីនិក និង​អត្ថបទ​នីមួយៗ ដើម្បី​បំបាត់​រាល់​ចម្ងល់ ហើយ​ក៏​ដូចជា​ស្នើ​សុំ​ផ្សេងៗ​ក្នុង​ប្រអប់ Suggestion

លោក សាំង តារា​រស្មី នាយក​ប្រតិបត្តិ Healthtime Corp បាន​ឲ្យ​ដឹង​ថា៖ "ខ្ញុំ​ធ្លាប់​មាន​វិប្បដិសារី ដែល​មិន​អាច​ស្វែង​រក​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា​សម្រាប់​ម្ដាយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា នឹង​មិន​មាន​វិប្បដិសារី​ដូចជា​ខ្ញុំ​ឡើយ ហើយ​នេះ​ជា​អ្វី​ដែល Healthogo ចង់​ធានា​ឲ្យ​បាន"។

កម្មវិធី​ទូរសព្ទ Healthogo នេះ ធ្លាប់​ទទួល​ជយ​លាភី​លេខ១ ក្នុង​ការ​ប្រកួត​ប្រជែង​គម្រោង​អាជីវកម្ម​ថ្នាក់​តំបន់​ដែល​រៀបចំ​ដោយ JICA ក្នុង​ឆ្នាំ​២០១៦ ហើយ​ឡើង​ឈរ​លំដាប់​លេខ​១ ជា​បន្ត​បន្ទាប់​ក្នុង​ប្រភេទ Health & Fitness ក្នុង​តារាង​កម្មវិធី​នៅ App Store និង Play Store។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​កាន់​វិបសាយ www.healthtime.tips៕​

ដោយ៖ វិទូ