Amazon​ ​លេង​មួយ​ក្បាច់​ ​ប្រជាជន​សិង្ហបុរី​ខក​ចិត្ត​មិន​ស្ទើរ

  • 2017-12-06 07:14:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ​លក់​ទំនិញ​រាយ​តាម​អ៊ីនធឺណិត​របស់​អាមេរិក​ ​Amazon​ ​ទើប​ប្រកាស​លែង​ផ្ញើ​ឥវ៉ាន់​ទៅ​កាន់​អ្នក​បញ្ជា​ទិញ​ពី​ក្នុង​ប្រទេស​សិង្ហបុរី​ដោយ​មិន​គិត​ថ្លៃ​ផ្ញើ​ទៀត​ហើយ។

ប៉ុន្មាន​ខែ​មុន​ ​ប្រជាជន​សិង្ហបុរី​អាច​បញ្ជា​ទិញ​ទំនិញ​ពី​ ​Amazon​ ​ហើយ​ផ្ញើ​មក​សិង្ហបុរី​ដោយ​មិន​គិត​ថ្លៃ​បញ្ញើ​នោះ​ទេ​ ​ប្រសិន​ការ​បញ្ជា​ទិញ​មាន​ទំហំ​ទឹក​ប្រាក់​ច្រើន​ជាង​ ​១២៥​ ​ដុល្លារ​ ​ខណៈ​ចាប់​ពី​ពេល​នេះ​ ​គឺ​ត្រូវ​គិត​ពេញ​តែ​ម្ដង។

ដោយ​ឡែក​ការ​ប្រកាស​ខាង​លើ​នេះ​ស្រប​ពេល​ជា​មួយ​នឹង​ការ​បញ្ចប់​នូវ​គម្រោង​ផ្ញើ​ឥវ៉ាន់​ទៅ​កាន់​អ្នក​បញ្ជា​ទិញ​ជុំវិញ​ពិភពលោក​ដោយ​មិន​គិត​ថ្លៃ​ផ្ញើ​ ​(Free AmazonGlobal Saver Shipping)

សិង្ហបុរី​ជា​ប្រទេស​មួយ​ដែល​ ​Amazon​ ​ចាប់​យក​ជា​មូលដ្ឋាន​មុន​គេ​សម្រាប់​ឈរជើង​ក្នុង​ទីផ្សារ​អាស៊ាន​ ​ខណៈ​ផ្សារ​ទំនិញ​តាម​អ៊ីនធឺណិត​នេះ​កំពុង​ដំណើរការ​សេវាកម្ម​ដឹង​ជញ្ជូន​ ​Amazon Prime​ ​ក្នុង​ប្រទេស​សិង្ហបុរី​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​ ​២០១៧៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រដ្ឋ