ម្ចាស់ក្សត្រីក្មេងជាងគេក្នុងលោក សម្រស់​ក៏ស្អាត ឯចំណេះ​ដឹង​មិន​ធម្មតា

  • 2017-12-06 09:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ក្សត្រី​ក្មេង​ជាង​គេ​បំផុត​ក្នុង​លោក​ដែល​មាន​ព្រះ​ជន្ម ២៧ វស្សា​ ព្រះនាម Jetsun Pema នៃ​ព្រះរាជាណាចក្រ ប៊ូតាន បាន​ឡើង​កាន់​កាប់​បល្ល័ង្ក​កាល​ពី​ខែ​តុលា​ឆ្នាំ ២០១១​។

ម្ចាស់ក្សត្រី​បាន​រៀប​អភិសេក​កាល​ពី​មាន​ព្រះជន្ម ២១​វស្សា​ជាមួយ​សេ្តច​ប្រទេស ប៊ូតាន ព្រះនាម Jigme Khesar ដែល​មាន​ព្រះ​ជន្ម ៣១​វស្សា និង​ត្រូវ​បាន​គេ​ហៅ​ថា "ស្ដេចនាគ” ។

ម្ចាស់ក្សត្រី​បាន​សិក្សា​ទំនាក់ទំនង​អន្តរជាតិ ចិត្តវិទ្យា និង​ប្រវត្តិ​សិល្បៈ នៅ​ឯ​មហាវិទ្យាល័យ Regent ក្នុង​ទី​ក្រុង​ឡុងដ៍ ខណៈ​ដែល​ស្តេច​បាន​សិក្សា​ពី​ទំនាក់ទំនង​អន្តរជាតិ និង​នយោបាយ​នៅ​សកលវិទ្យាល័យ Oxford ។

ប្តី​ប្រពន្ធ​រាជវង្ស​ទាំង​ពីរ​ព្រះ​អង្គ ប្រ​សូត្រ​បាន​បុត្រា​ដំបូង​មួយ​អង្គ​ព្រះ​នាម Jigme Namgyel Wangchuck កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ ២០១៦​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន