ដឹង​ថ្ងៃ​ប្រកួត​ MATIC 2018 នៅ​ថៃ​ហើយ ខណៈ​ក្រុម​កម្ពុជា​ត្រូវ​ការពារ​ជើង​ឯក​របស់​ខ្លួន

  • 2017-12-06 09:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​​អន្តរជាតិ​ MATIC 2018 នឹង​ថ្ងៃ​ធ្វើ​នៅ​ថ្ងៃ​ទី​សៅរ៍​-អាទិត្យ​ ទី​១៣-១៤ ខែ​មករា ឆ្នាំ​២០១៨​​ខាង​មុខ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ផ្ទះ​ថៃ​ដែល​បាន​ផ្ញើ​លិខិត​អញ្ជើញ​ក្រុម​កម្ពុជា​។

ក្រុម Never Care

​បន្ទាប់​ពី​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ជាតិ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ​កន្លង​ទៅ​នេះ​ ភាគី​ថៃ​បាន​ផ្ញើ​សារ​អបអរសាទរ​ចំពោះ​ការ​ស្វែង​រក​ឃើញ​ក្រុម​ជើង​ឯក និង​អញ្ជើញ​ក្រុម​តំណាង​កម្ពុជា​​ចូល​រួម​ការ​ប្រកួត​ MATIC 2018 ​តែ​ម្តង។

ក្រុម​ជយលាភី​​ដែល​នឹង​តំណាង​កម្ពុជា​ចូល​រួម​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC ​គឺ​ក្រុម​ Never Care ជា​ជើង​ឯក​ និង​​ក្រុម​ Infinity ជា​ជើង​ឯក​រង។ សម្រាប់​ក្រុម​ Infinity ជា​ក្រុម​ថ្មី​ដែល​ចូល​រួម​ប្រកួត​ជើង​ឯក​ជាតិ​ និង​ទទួល​បាន​ត្រឹម​ជើង​ឯក​រង​ចេញ​ទៅ​ប្រកួត​អន្តរជាតិ​ជា​លើក​ដំបូង​របស់​ខ្លួន។ ចំពោះ​ Never Care វិញ​ជា​​ក្រុម​ល្បី​ឈ្មោះ​​លើ​ឆាក​អន្តរជាតិ​យូរ​ហើយ។ កាល​ពី​​ដើម្បី​ឆ្នាំ​២០១៧​កន្លង​ទៅ​ Never Care ជា​ជើង​ឯក​ MATIC ដែល​ដើម​ឆ្នាំ​២០១៨​ខាង​មុខ​ក្រុម​កម្ពុជា​មួយ​នេះ​ត្រូវ​ធ្វើ​ការ​ធ្ងន់​ដើម្បី​ការពារ​តំណែង​ជើង​ឯក​ចាស់​របស់​ខ្លួន។

ក្រុម Infinity

ជុំ​វិញ​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC ឆ្នាំ​២០១៨​ខាង​មុខ​​នេះ​ ក្រុម​ការងារ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​នឹង​​ផ្សាយ​ជូន​ព័ត៌មាន​ពិស្តារ​បន្ថែម​​នា​ពេល​បន្ត​បន្ទាប់​ទៀត៕​

ក្រុម Never Care ឈ្នះ​ជើងឯក MATIC 2017

អត្ថបទ៖ ជាន ចាន់រ៉ា