ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង ២គូ​ ត្រូវរង្វាន់ក្រេប​ទឹក​ឃ្មុំ​នៅ​ញូវយ៉កទៀតហើយ

  • 2017-12-07 05:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រា​បៀរ Heineken បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ដល់​គូ​ស្វាមី​ភរិយា​ថ្មី​ទាំង​អស់​ដែល​បាន​ទិញ​ផលិត​ផល​ខ្លួន ក្នុង​ពិធី​មង្គល​ការ​ឆ្នាំ ២០១៦ - ២០១៧ កាល​ពី​ថ្ងៃ​ទី៥ ធ្នូ នៅ​រោងចក្រ​ផលិត​ស្រាបៀ​កម្ពុជា (CBL)។

រង្វាន់​ដែល Heineken ប្រគល់​ជូន​ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង ២គូ​ដែល​បាន​ឈ្នះ​ពី​កម្មវិធី​ចាប់​រង្វាន់​កាល​ពី​ថ្ងៃ​ទី១៩ វិច្ឆិកា នៅ​ស្ថានីយ​ទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Heineken នេះ គឺ​ដំណើរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​នៅ​ទីក្រុង​ញូវយ៉ក រួម​ជាមួយ​ការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ៥ ចំនួន ២រង្វាន់។

កម្មវិធី​ប្រគល់​រង្វាន់​នេះ បាន​រៀប​ចំ​ឡើង​ដើម្បី​ថ្លែង​អំណរ​គុណ និង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ទិញ​ស្រា​បៀរ Heineken សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន។

សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៧ – ២០១៨ ខាង​មុខ​នេះ Heineken នឹង​ផ្ដល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​ទៅ​កាន់​ទីក្រុង Amsterdam និង​រង្វាន់​ជាច្រើន​ទៀត។ ព័ត៌មាន​បន្ថែម​ទាក់ទង​លេខ ០១១ ២២២ ៤០០ /០១១ ៣៣៣ ៥០០

ដោយ៖ វិទូ